Posted on Leave a comment

តើពាក្យ «ទ» មានន័យដូចម្ដេច ?



មានន័យថា ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ៤ ជា​ទន្តជៈ មាន​សំឡេង​ចេញ​ត្រង់​ប្រទល់​ធ្មេញ ជា​សិថិល-ឃោសៈ; សំ. បា. អ. ថ. ទៈ ផ្សេង​គ្នា​ពី​សំឡេង ឌៈ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយឈើ, ឫស្សី ឬដោយស័ង្កសីជាដើម សម្រាប់រង,សម្រាប់បង្ហូរទឹក ។
ឧទាហរណ៍៖ ទឹកហូរតាមទ; ផ្ទះភ្លោះ ៥ ខ្នងមានទ៤កន្លែង ។

                  ធ្នារទឹកភ្លៀងដែលធា្លក់ពីអាកាស ។
ឧទាហរណ៍៖ ទនៃទឹកភ្លៀង (បា. ហៅ ឧទកធារ, ជលធារ “ធារទឹក, ទនៃទឹក”)។

                  ទ នេះជាសព្ទកំព្រា, ត្រូវសរសេរ ទ-ទឹក (ទនៃទឹក), កុំឲ្យច្រឡំនឹង ភ្លៀងទទឹក, សំពត់ទទឹក ។ ឧទាហរណ៍សម្រាប់ប្រើពាក្យ ទ និង ទរ ។
ឧទាហរណ៍៖ ទស័ង្កសីនៅផ្ទះបាយវាធ្លុះលេចទឹក, ខ្ញុំអាល័យតែផ្សារ-ទ ឲ្យជិតឡើងវិញ, ស្រាប់តែឆ្មាមួយចូលទៅក្នុងផ្ទះបាយ ទរត្រីអាំងម៉ែអស់មួយតម្បុត, ម៉ែមិនទរឆ្មា, បែរជាទរខ្ញុំដែលកំពុងផ្សារ-ទធ្លុះឯណេះទៅវិញថា ខ្ញុំមិនជួយមើលត្រីអាំងឲ្យផង បណ្ដោយឲ្យឆ្មាទរអស់ (ម. ព. ទរ ទៀតផង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply