ទង់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញទាំងពីរខាងទៅវិញទៅមក, ទាញទៅទាញមក; ច្រើននិយាយថា ទង់ទាញ ឬ ទាញទង់ គឺទាញគ្នាទៅវិញទៅមក, ប្រអូសប្រទាញគ្នា ។ ព. ប្រ. ដឹកនាំចិត្តគំនិតអ្នកដទៃឲ្យប្រព្រឹត្តតាម ។
ឧទាហរណ៍៖ ខ្ញុំខំទង់ទាញវាណាស់ដែរប៉ុន្តែគេមិនតាម ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទាំងសំពត់ ឬចម្រៀកសំពត់ ដែលដេរឲ្យមានសណ្ឋាននិងព័ណ៌ ឬរូបផ្សេងៗ សម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសមួយៗ; ឬក៏ប្រើជាគ្រឿងសម្គាល់តាមសណ្ដាប់សាសនានីមួយៗ; ប្រើជាគ្រឿងបូជាក៏មាន; សូម្បីធ្វើដោយក្រដាសក៏ហៅ ទង់ ដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖