ទន្លេ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មហានទី, ផ្លូវទឹកធំហូរចុះពីភ្នំ និងធ្នារទឹកផ្សេងៗ ប្រជុំមូលមកហូរចេញទៅសមុទ្រ ។
ឧទាហរណ៍៖ ទន្លេតូច, ទន្លេធំ ។ ម.ព. ទន្លេសាប ផង ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវទឹកធម្មជាតិ ដែលទទួលប្រភពទឹកមកពីស្ទឹងព្រែក ជ្រោះ អូរ ទឹកក្រោមដី និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ ហើយហូរចាក់ទៅសមុទ្រ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖