Posted on Leave a comment

តើពាក្យ «ទឡ្ហៈ» មានន័យដូចម្ដេច ?


ទឡ្ហៈ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. ទឡ្ហ; សំ. ទ្ឫឍ ) មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ជួន; ខ្លាំង; រឹងប៉ឹង ។ ខ្មែរយើងច្រើនប្រើជាចុងពាក្យងារការនៃមន្ត្រី ដូចជា ជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈ ជាដើម ។ សម្ដេចចៅហ្វ៊ាទឡ្ហៈ ឋានន្តរស័ក្កិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីធំក្នុងកម្ពុជរដ្ឋ នាបុរាណសម័យ មាននាទីស្ដីការរដ្ឋ ចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានឋានៈ ជាមេទ័ពធំផង តាមទេសៈ កាលៈ, ចំពោះតែសម្ដេចចៅហ្វ៊ាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply