ទាសី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) ខ្ញុំស្រី ។ ទាសីធីតា (—ធីដា) ន. ( បា.; សំ. ទាសីទុហិត្ឫ ) កូនស្រីនៃទាសី, កូនស្រីដែលកើតអំពីទាសី ។ ទាសីបុត្រ (—បុត) ន. (សំ. បា. ទាសីបុត្ត) កូនប្រុសនៃទាសី, កូនប្រុសដែលកើតអំពីទាសី ។ទាសីបុត្រី ន. ( សំ. ) ដូចគ្នានឹង ទាសីធីតា (ម. ព. នោះ ) ។ ទាសីភរិយា ន. (បា.; សំ. ទាសីភាយ៌ា) ស្រីដែលប្រុសជាម្ចាស់ទ្រព្យ ប្រើប្រាស់ជាទាសីផង យកជាភរិយាផង (មេខា); ភរិយាដូចជាទាសីគឺភរិយាដែលយកចិត្តទុកដាក់បម្រើស្វាមីដូចជាទាសី ។ ទាសីភោគ ឬ ទាសីភោគៈ ន. ( សំ. បា. ) ការប្រើប្រាស់ដូចជាទាសី គឺការប្រើប្រាស់ស្ត្រីដែលមិនមែនជាទាសី ឲ្យធ្វើការងារញក់ញីដូចជាទាសី ។ ទាសីភោគកម្ម (—ភោគៈក័ម) ន. ( បា. ) ដូចគ្នានឹង ទាសីភោគ ដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖