Posted on Leave a comment

លោកមហាសេដ្ឋី Donald Bren ជាម្ចាស់ក្រុមហ៊ុន Irvine ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យអាមេរិក

លោក Donald L. Bren កើតនៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ១៩៣២ គាត់គឺជាពាណិជ្ជករជនជាតិអាមេរិក។ គាត់ជាប្រធាន និងជាម្ចាស់ក្រុមហ៊ុន Irvine ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យអាមេរិក។ គាត់គឺជាមហាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិមានចំនួន ១៥,២ ពាន់លានដុល្លារដែលធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីជាប់លំដាប់ថ្នាក់លេខ ៦៦ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes ៤០០ នៅក្នុងឆ្នាំ ២០១៧ ។

ជីវិតដំបូង និងការអប់រំ៖

លោក Donald Bren ជាកូនប្រុសរបស់អ្នកស្រី Marion (Newbert) និងលោក Milton Bren ។ ឪពុករបស់គាត់គឺ Milton ជាមន្រ្តីកងទ័ពជើងទឹក និងជាអ្នកផលិតខ្សែភាពយន្តដែលទទួលបានភាពជោគជ័យជាច្រើន។ ម្តាយរបស់គាត់គឺ Marion ជាមេដឹកនាំដែលមានដើមកំណើតមកពីប្រទេសអៀរឡង់ និងឪពុករបស់គាត់មានដើមកំណើតមកពីជ្វីហ្វ។ ឪពុករបស់គាត់បានលែងលះគ្នានៅឆ្នាំ ១៩៤៨ ហើយឪពុករបស់គាត់បានរៀបការម្តងទៀតជាមួយតារាសម្តែងឈ្មោះ Claire Trevor ដែលបានឈ្នះពានរង្វាន់ Academy ។ ហើយម្តាយរបស់គាត់បានរៀបការម្តងទៀតនៅឆ្នាំ ១៩៥៣ ជាមួយបុរសជំនួញដែកម្នាក់ឈ្មោះ Earle M. Jorgensen ។

លោក Bren បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវ៉ាស៊ីនតោនជាកន្លែងដែលគាត់បានទទួលបរិញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្ម និងសេដ្ឋកិច្ច។ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគាត់បានបម្រើការជាមន្រ្តីនៅកងម៉ារីនសហរដ្ឋអាមេរិក។

អាជីព និងធុរកិច្ច៖

លោក Bren បានសាងសង់ផ្ទះដំបូងរបស់គាត់នៅ Newport Beach ដោយទទួលប្រាក់កម្ចី ១០,០០០ ដុល្លារក្នុងឆ្នាំ ១៩៥៨។ គាត់បានចាប់ផ្តើមអាជីពអាជីវកម្មរបស់គាត់នៅឆ្នាំ ១៩៥៨ នៅពេលគាត់បានបង្កើតក្រុមហ៊ុន Bren ដែលបានសាងសង់ផ្ទះនៅ Orange County រដ្ឋ California ។ នៅឆ្នាំ ១៩៦៣ លោក Bren និងដែគូរពីរនាក់ទៀតបានចាប់ផ្តើមក្រុមហ៊ុន Mission Viejo (MVC) និងទិញដី ១ ម៉ឺនហិចតាដើម្បីរៀបចំផែនការ និងអភិវឌ្ឍន៍ទីក្រុង Mission Viejo រដ្ឋកាលីហ្វ័រញ៉ា។

លោក Bren ជាប្រធានក្រុមហ៊ុន MVC ពីឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៦៧។ ក្រុមហ៊ុនក្រដាសអន្តរជាតិបានទិញក្រុមហ៊ុន Bren Co ក្នុងតម្លៃ ៣៤ លានដុល្លារក្នុងឆ្នាំ ១៩៧០។ ហើយបន្ទាប់មកក្រុមហ៊ុនក្រដាសអន្តរជាតិបានលក់ទៅឲ្យ Bren វិញក្នុងតម្លៃ ២២ លានដុល្លារក្នុងឆ្នាំ ១៩៧២ បន្ទាប់ពីក្រុមនោះមានវិបត្តិសេដ្ឋកិច្ច។

លោក Bren បានយកប្រាក់ទាំងនេះនៅឆ្នាំ ១៩៧៧ ហើយគាត់បានចូលរួមជាមួយក្រុមវិនិយោគិនដើម្បីទិញក្រុមហ៊ុន  Irvine ដែលមា​នអាយុ ១៤៦ ឆ្នាំ។ គាត់គឺជាម្ចាស់ភាគហ៊ុនធំជាងគេនៃសម្ព័ន្ធក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុនចំនួន ៣៤,៣% នៃក្រុមហ៊ុន និងទទួលបានងារជាអនុប្រធានក្រុមប្រឹក្សាភិបាល។ នៅឆ្នាំ ១៩៨៣ គាត់គឺជាម្ចាស់ក្រុមហ៊ុដែលត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល។ នៅឆ្នាំ ១៩៩៦ គាត់បានទិញភាគហ៊ុនឆ្នើមទាំងអស់ដើម្បីក្លាយជាម្ចាស់ផ្តាច់មុខ។

នៅឆ្នាំ ២០០៥ លោក OC Weekly បានសរសេរអំពីលោក Bren មានអំណាចច្រើនជាងលោក Howard Hughes ដែលប្រហែលជាធ្លាប់មានអំណាចនៅអាមេរិច។ នៅក្នុងបទសម្ភាសន៍មួយក្នុងឆ្នាំ ២០១១ លោក Bren បានសង្ខេបពីយុទ្ធសាស្ត្រវិនិយោគអចលនទ្រព្យរបស់គាត់ថា“ អ្វីដែលខ្ញុំបានដឹងគឺថានៅពេលអ្នកកាន់កាប់អចលនទ្រព្យក្នុងរយៈពេលវែងអ្នកអាចបង្កើតតម្លៃកាន់តែប្រសើរទ្បើង” ។

ទស្សនាវដ្តី Forbes បានចេញផ្សាយនៅឆ្នាំ ២០១៥ ដែលមានចំណងជើងថា“ ជនជាតិអាមេរិកដែលមានជាងគេបំផុត ៤០០ នាក់” ដែលបានចាត់ចំណាត់ថ្នាក់លោក Bren ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានជាងគេបំផុតនៅសហរដ្ឋអាមេរិកនិងទី ៣០ ដែលមានឈ្មោះថា“ Richest American” ជាមួយនឹងទឹកប្រាក់សុទ្ធប្រមាណ ១៥,២ ពាន់លានដុល្លារ។

វាត្រូវបានគេជឿជាក់ថាក្រុមហ៊ុន  Irvine របស់លោក Donald Bren ដែលកាន់កាប់អចលនទ្រព្យជាង ១១៥,០០០,០០០ ហ្វីតការ៉េដែលភាគច្រើនស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ ដែលមានសណ្ឋាគារ marinas ជាទីលានវាយកូនហ្គោល និងផ្ទះល្វែងចំនួន ៦០០០០ និងមជ្ឈមណ្ឌលផ្សារទំនើបជាង ៤០ និងអគារការិយាល័យ ៥០០ ដែលបានបង្កើតផលប័ត្រទ្រព្យសម្បត្តិជាច្រើន។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply