Posted on Leave a comment

លោកមហាសេដ្ឋី Scott Farquhar ជាសហស្ថាបនិក និងជាសហប្រធានក្រុមហ៊ុន software Atlassian

លោក Scott Farquhar កើតនៅខែ ធ្នូ ឆ្នាំ ១៩៧៩ គាត់គឺជាសហស្ថាបនិក និងជាសហប្រធានក្រុមហ៊ុន software Atlassian ។ លោក Scott ជាមួយនឹងដៃគូជំនួញរបស់គាត់គឺលោក Mike Cannon-Brookes បានបង្កើតក្រុមហ៊ុន software Atlassian ក្នុងគោលបំណងសាមញ្ញមួយ ។ ពួកគេជានិស្សិតដែលបានបញ្ចប់ការសិក្សាដែលមានប្រាក់ចំនួន ៤៨,០០០ ដុល្លារអាមេរិកដែលបានចាប់ផ្តើមបង្កើតនៅសាជីវកម្មធំមួយដោយមិនចាំបាច់ធ្វើការឱ្យអ្នកដទៃ ។

ជីវិតដំបូង៖

លោក Farquhar បានកើតនៅខែ ធ្នូ ឆ្នាំ ១៩៧៩ ។ គាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ New South Wales ជាមួយនឹងបរិញ្ញាបត្រសិល្បៈ និងបរិញ្ញាបត្រវិទ្យាសាស្ត្រ ។

អាជីព៖

លោក Scott Farquhar ជាមួនឹងលោក Cannon-Brookes គឺជាសហស្ថាបនិក និងជាសហប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Atlassian ដែលជាក្រុមហ៊ុន software ដែលសហការជួយអង្គភាពធំៗ និងតូចចំនួនជាង ៥១,០០០ – រួមទាំងឈ្មោះធំៗ មួយចំនួនក្នុងប្រព័ន្ធផ្សព្វផ្សាយផលិតកម្ម និងបច្ចេកវិទ្យា – ប្រើការតាមដាននឹងសហការ, ការទំនាក់ទំនង, ការគ្រប់គ្រងសេវាកម្ម និងផលិតផលអភិវឌ្ឍន៍ ។

លោក Scott ក៏ជាសាស្រ្តាចារ្យជំនួយនៅសាលាវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មនៃសាកលវិទ្យាល័យយ New South Wales ផងដែរ។ លោក Scott និង Cannon-Brookes ត្រូវបានគេទទួលស្គាល់ចំពោះសមិទ្ធិផលរបស់ពួកគេក្នុងនាមជាអ្នកជំនាញ IT អូស្ត្រាលីនៅឆ្នាំ ២០០៤ និងជាសហគ្រិនឆ្នើមប្រចាំនៅឆ្នាំ ២០០៦ របស់អូស្ត្រាលី។ លោក Scott បានណែនាំតាមរយៈបណ្តាញធុរកិច្ចអូស្ត្រាលី និងផ្តល់ការបង្រៀនភ្ញៀវអំពីភាពជាសហគ្រិនដល់និស្សិតអនុបណ្ឌិត និងបរិញ្ញាបត្រ ។

ជីវិត​ឯកជន៖

លោក Scott Farquhar បានរៀបការជាមួយអ្នកនាង Kim Jackson ហើយពួកគេមានកូនពីរនាក់ ។ ទន្ទឹមនឹងដៃគូអាជីវកម្មរបស់គាត់គឺលោក Cannon-Brookes បានបង្ហាញវត្តមានក្នុងបញ្ជីឈ្មោះអ្នកមានអូស្ត្រាលីវ័យក្មេងដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលមានអាយុ ៤០ ឆ្នាំនិងមានឈ្មោះនៅក្នុងបញ្ជី BRW Rich ២០០ ដែលមានអាយុប្រហែលជា ៤០ ឆ្នាំនិងនៅលើទស្សនាវដ្តី BRW Rich ២០០ ក្នុងឆ្នាំ ២០១៣ ជាមួយទឹកប្រាក់ចំនួនប្រមាណ ២៥០ លានដុល្លារអូស្ត្រាលី ។

ក្នុងឆ្នាំ ២០១៦ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានប៉ាន់ស្មានតាមរយះទស្សនាវដ្តី Forbes ក្នុងបញ្ជីឈ្មោះអ្នកមានបំផុត ៥០ នាក់របស់អូស្រ្តាលីចំនួន ១,៧៥ កោដិដុល្លារដោយ BRW Rich 200 ជាង ២,០០ ដុល្លារអូស្ត្រាលី និងដោយបញ្ជីឈ្មោះ Sunday Times ដែលមានទ្រព្យសម្បត្តិ ៩០៦ លានផោន ។

លោក Scott Farquhar គឺជាសហនាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន Atlassian ដែលជាអ្នកបង្កើតកម្មវិធីសហគ្រាស software ។ ក្រុមហ៊ុននេះដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីដែលមានមានអតិថិជនជាង ១១២,០០០ នាក់ និងបានរាយការណ៍ពីប្រាក់ចំណូលចំនួនប្រមណ ៧៤០ លានដុល្លារក្នុងឆ្នាំ ២០១៧ ។ ក្រុមហ៊ុនផលិតឧបករណ៍​គ្រប់គ្រងគម្រោង Jira Software មានលក់ជាសាធារណៈលើកដំបូងនៅទក្រុងញូវយ៉កកាលពីខែ ធ្នូ ឆ្នាំ ២០១៥ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply