លោក Suleiman Kerimov កើតនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ១៩៦៦ ។ គាត់គឺជាអ្នកជំនួញ និងជាអ្នកវិនិយោគ និងជាអ្នកនយោបាយរុស្ស៊ី។ ចាប់តាំងពីឆ្នាំ ២០០៨ លោក Kerimov បានតំណាងឲ្យសាធារណរដ្ឋ Dagestan នៅក្នុងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី។
ការអប់រំ៖
លោក Kerimov បានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ១៩៨៣។ ហើយបន្ទាប់ពីគាត់បានចុះឈ្មោះចូលនាយកដ្ឋានវិស្វកម្មសំណង់ស៊ីវិលនៅវិទ្យាស្ថានពហុបច្ចេកទេសនៅ Dagestan ក្នុងឆ្នាំ ១៩៨៤ ទោះបីជាការបំពេញកាតព្វកិច្ចជាយោធារបស់គាត់ដែលជាកងទ័ពសូវៀតដែលបានធ្វើឱ្យការសិក្សារបស់គាត់ត្រូវបញ្ឈប់រយះពេលមួយឆ្នាំ។ បន្ទាប់ពីបញ្ចប់ការបំពេញកាតព្វកិច្ចជាយោធារបស់គាត់នៅឆ្នាំ ១៩៨៦ គាត់បានបន្តការសិក្សានៅសាកលវិទ្យាល័យ Dagestan State ដែលគាត់បានបញ្ចប់សញ្ញាបត្រផ្នែកគណនេយ្យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅឆ្នាំ ១៩៨៩ ។
ក្នុងអំឡុងពេលការសិក្សាគាត់គឺជាអនុប្រធានគណៈកម្មាធិការសហភាពពាណិជ្ជកម្មរបស់ DSU’s Trade Union Committee ។ នៅឯសាកលវិទ្យាល័យលោក Kerimov បានជួបប្រពន្ធរបស់គាត់ឈ្មោះ Firuza ដែលជាកូនស្រីរបស់អតីតមេដឹកនាំសហជីព។លោក Kerimov បាននិយាយថាគាត់ចង់រកលុយតាំងពីវ័យក្មេងដែលជាមហិច្ឆតាដែលបានជំរុញឱ្យគាត់ផ្លាស់ប្តូរទៅរស់នៅ Dagestan ដែលជាស្រុកកំណើតរបស់គាត់នៅដើមទសវត្សឆ្នាំ ១៩៩០ ។
អាជីពដំបូង៖
មិនយូរប៉ុន្មានបន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យរបស់គាត់ក្នុងឆ្នាំ ១៩៨៩ លោក Kerimov បានទទួលការងារជាសេដ្ឋវិទូនៅឯរោងចក្រអគ្គិសនី Eltav ក្នុងតំបន់ Makhachkala រដ្ឋធានី Dagestan ។ គាត់ទទួលបានប្រាក់ខែចំនួន ១៥០ រូល (ប្រមាណ ២៥០ ដុល្លារ) ក្នុងមួយខែ។ ហើយគាត់នឹងប្រពន្ធរបស់គាត់រស់នៅក្នុងការដ្ឋានររបស់កម្មករដែលនៅជាប់នឹងរោងចក្រដែលពួកគេបានចែកបន្ទប់មួយនៃផ្ទះល្វែងពីរបន្ទប់។
នៅទីបំផុតលោក Kerimov បានឡើងឋានៈជាអគ្គនាយករងនៅឯ Eltav ដែលបានចាប់ផ្តើមមានការវិនិយោគស្របពេលការដួលរលំនៃសហភាពសូវៀត។ នៅឆ្នាំ ១៩៩៣ លោក Kerimov ត្រូវបានទទួលបន្ទុកផ្នែកគ្រប់គ្រងទំនាក់ទំនងរវាង Eltav និងធនាគារ Fedprombank ដែលជាធនាគារ Moscow ដែលបានង្កើតឡើងដោយក្រុមហ៊ុនអគ្គិសនី។ ឧស្សាហកម្មហិរញ្ញវត្ថុដែលផ្តល់ហិរញ្ញប្បទានដោយធនាគារFedprombank ។
ហើយលោក Kerimov និងសហការីរបស់គាត់បានក្លាយជាម្ចាស់បំណុលក្រុមហ៊ុនសសម្រាប់ឧបករណ៍ប្រើប្រាស់ធំៗ ដែលអនុញ្ញាតឱ្យពួកគេបន្តផ្តល់សេវាកម្មសំខាន់ៗជាច្រើន។ នៅពេលដែលសេដ្ឋកិច្ចរុស្ស៊ីមានស្ថេរភាពបំណុលត្រូវបានសងជាប្រាក់ចំណេញជាច្រើនសម្រាប់ធនាគារ Fedprombank ។
នៅឆ្នាំ ១៩៩៥ លោក Kerimov ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុនធនាគារ និងពាណិជ្ជកម្ម Soyuz-Finans។ ហើយនៅឆ្នាំ ១៩៩៧ លោក Kerimov បានបង្កើតភាគហ៊ុនចំនួន ៥០% នៅក្នុងក្រុមហ៊ុន Vnukovo Airlines ហើយបានប្រើប្រាស់អំណាចរបស់គាត់ដើម្បីកាន់កាប់ធនាគារ Fedprombank ដោយបានទិញភាគហ៊ុនរបស់ដៃគូជាច្រើន។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)