លោក Richard Kinder កើតនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៤៤ ដែលជាពាណិជ្ជករជនជាតិអាមេរិក។ គាត់គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Kinder Morgan Inc ដែលជាក្រុមហ៊ុនសាជីវកម្មថាមពល និងបំពង់បង្ហូរប្រេង។
ជីវិតដំបូង៖
លោក Richard Kinder កើតនៅតំបន់ Cape Girardeau រដ្ឋ Missouri ក្នុងឆ្នាំ ១៩៤៤ ។
អាជីព៖
លោក Richard បានចាប់ផ្តើមអាជីពរបស់គាត់ដែលជាក្រុមហ៊ុនសាជីវកម្មថាមពល និងបំពង់បង្ហូរប្រេង។ ការបញ្ជូនឧស្ម័នទៅដ្ឋ Florida ដែលទីបំផុតបានក្លាយជាក្រុមហ៊ុនសាជីវកម្ម Enron បន្ទាប់ពីមានការច្របាច់បញ្ចូលគ្នាជាច្រើនដែលបានរួមសហការជាមជាមិត្តភក្តិរបស់គាត់គឺលោក Kenneth Lay នៅក្នុងមហាវិទ្យាល័យ។កាលពីឆ្នាំ ១៩៩០ ដល់ខែ ធ្នូ ឆ្នាំ ១៩៩៦។ លោក Richard បានបម្រើការជាប្រធាននិងជានាយកប្រតិបត្តិប្រតិបត្តិ។
គាត់បានលាលែងពីក្រុមហ៊ុនសាជីវកម្ម Enron ក្នុងឆ្នាំ ១៩៩៦ ដើម្បីចាប់ផ្តើមក្រុមហ៊ុនបំពង់បង្ហូរប្រេងជាមួយជាមួយមិត្តភក្តិនៅមហាវិទ្យាល័យគឺលោក William V. Morgan ។ ពួកគេបានទិញក្រុមហ៊ុន Enron Liquids Pipeline ក្នុងតម្លៃ ៤០ លានដុល្លារ។ ពួកគេក៏បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន KN Energy បន្ទាប់ពីការទិញយកក្រុមហ៊ុនសាជីវកម្ម El Paso ជាច្រើនដែលលេចធ្លោជាងគេ។ លោក Kinder Morgan បានក្លាយជាម្ចាស់ក្រុមហ៊ុនថាមពលដ៏ធំបំផុតនៅអាមេរិកខាងជើង។
លោក Richard គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃសារមន្ទីរវិចិត្រសិល្បៈ Houston និងជាប្រធានមូលនិធិ Kinder ។ គាត់ធ្លាប់បម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Baker Hughes និងក្រុមហ៊ុន Transocean និងជាសមាជិកក្រុមប្រឹក្សាជាតិនៃវិទ្យាស្ថាន Smithsonian និងជាអតីតប្រធានសមាគមឧស្ម័នធម្មជាតិអន្តរនៅទ្វីបអាមេរិក។ គាត់បានធ្វើយុទ្ធនាការឱ្យ Bush-Quayle ក្នុងឆ្នាំ ១៩៩២ សម្រាប់ Bush-Cheney ក្នុងឆ្នាំ ២០០៤ និងសម្រាប់ John McCain ក្នុងឆ្នាំ ២០០៨ និងសម្រាប់ Kay Bailey Hutchison និង Tom DeLay ។
នៅឆ្នាំ ២០១៤ ឈ្មោះ Richard ត្រូវបានចុះទៅក្នុងបញ្ជីទស្សនាវដ្តី Forbes ដែលមានជាងគេនៅសហរដ្ឋអាមេរិក។ លោក Richard គឺជាមហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីទាំង ៧ រូបមកពី Houston ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១១ ពាន់លានដុល្លារដែលមានជាងគេនៅលំដាប់ទី ៤១ នៅលើពិភពលោក ។
ទ្រព្យសម្បត្តិ៖ Kinder
លោក Richard Kinder គឺជាអ្នកជំនួញជនជាតិអាមេរិក និងជាសប្បុរសជនម្នាក់ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១១ ពាន់លានដុល្លារដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានជាងគេនៅរដ្ឋតិចសាស់។ គាត់កើតនៅតំបន់ Cape Girardeau រដ្ឋ Missouri ហើយទទួលបានសញ្ញាបត្របរិញ្ញាបត្រនឹងបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Missouri ។ គាត់បានចាប់ផ្តើមអាជីពវិជ្ជាជីវៈរបស់គាត់នៅរដ្ឋតិចសាស់ដោយធ្វើការជាមេធាវី និងជាអ្នកវិនិយោគអចលនទ្រព្យ។ បន្ទាប់មកគាត់បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុន Enron Corporation ដែលជាប្រធាន និងជានាយកប្រតិបតិ្តពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៦ ។
លោក Richard បានចាកចេញពីក្រុមហ៊ុន Enron Corporation ដើម្បីបើកក្រុមហ៊ុនថាមពលផ្ទាល់ខ្លួនជាមួយអតីតមិត្តរួមថ្នាក់គឺលោក William V. Morgan ហើយក្រោយមកពួកគេបានទិញ Enron Liquids Pipeline ក្នុងតម្លៃ ៤០ លានដុល្លារ។ បន្ទាប់មកបានបញ្ចូលវាជាមួយក្រុមហ៊ុន KN Energy.។
ក្រុមហ៊ុនរបស់ពួកគេដែលត្រូវបានគេស្គាល់ថា Kinder Morgan Energy Partners ឥឡូវនេះជាម្ចាស់បណ្តាញបំពង់បង្ហូរឧស្ម័នធម្មជាតិធំជាងគេនៅសហរដ្ឋអាមេរិកដែលមានចម្ងាយប្រហែល ៦៧ ០០០ ម៉ាយល៍។ ដែលជាផ្នែកមួយនៃមូលនិធិ Kinder ដែលបានបរិច្ចាគ ១៥ លានដុល្លារដល់សាកលវិទ្យាល័យ និង ៣០ លានដុល្លារទៀតដើម្បីកែលម្អឧទ្យាន និងតំបន់កំសាន្តនៅ និងជុំវិញ Houston រដ្ឋតិចសាស់។ គាត់គឺជាអ្នកទទួលខុសត្រូវជីវិតនៃសារមន្ទីរវិចិត្រសិល្បៈ Houston និងមានតួនាទីជាប្រធានមូលនិធិ Kinder ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)