Posted on Leave a comment

លោកស្រីមហាសេដ្ឋី Savitri Jindal ជាប្រធានក្រុមហ៊ុន Emiretus Jindal Steel & Power Limited ដែលម្ចាស់អាជីវកម្មដែកថែប និងថាមពលនៅប្រទេសឥណ្ឌា

លោកស្រី Savitri Devi Jindal គឺជាប្រធានក្រុមហ៊ុន Emiretus Jindal  Steel & Power Limited។ អ្នកស្រីកើតក្នុងគ្រួសារមួយនៅក្នុងតំបន់ Tinsukia រដ្ឋ Assam ក្នុងឆ្នាំ ១៩៥០។ នៅឆ្នាំ ១៩៧០ អ្នកស្រីបានរៀបការជាមួយលោក O.P. Jindal ដែលអ្នកបង្កើតក្រុមហ៊ុន Jindal Group ដែលជាក្រុមហ៊ុនផលិតដែក និងថាមពល។

លោកស្រី Savitri Jindal គឺជារដ្ឋមន្រ្តីម្នាក់នៅក្នុងរដ្ឋាភិបាល Haryana និងជាសមាជិកម្នាក់នៃ Haryana Vidhan  Sabha ដែលជាសមាជិកសភានីតិប្បញ្ញត្តិមកពីមណ្ឌលបោះឆ្នោត Hisar ។ អ្នកស្រីបានបាត់បង់អាសនៈនៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងក្នុងឆ្នាំ ២០១៤ សម្រាប់ការប្រជុំ Haryana ។ អ្នកស្រី Savitri Jindal បានក្លាយជាម្ចាស់អាជីវកម្មបន្ទាប់ពីប្តីរបស់គាត់ឈ្មោះ O. P. Jindal បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រក្នុងឆ្នាំ ២០០៥ ។ អ្នកស្រីគឺជាសមាជិកនៃគណបក្សនយោបាយ INC ។

លោកស្រី Savitri Jindal គឺជាស្ត្រីដែលមានជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌាហើយជាស្ត្រីទី ១៦ របស់ប្រទេសឥណ្ឌាសម្រាប់ឆ្នាំ ២០១៦ ដែលមានទ្រព្យសម្បត្តិប្រមាណជាង ៤.០ កោដិដុល្លារ។ ហើយអ្នកស្រីក៏ជាអ្នកមានបំផុតលំដាប់ទី ៤៥៣ នៅលើពិភពលោកក្នុងឆ្នាំ ២០១៦។ ទោះយ៉ាងណាភាពមិនចេះរីងស្ងួតរបស់គាត់ចូលចិត្តនិយាយអំពីកូនៗរបស់គាត់ និងបន្តការងារសាធារណៈរបស់ស្វាមីគាត់។ គាត់គឺជាម្តាយម្នាក់ដែលមានជាងគេលំដាប់ទី ៧ នៅលើពិភពលោក។

ជីវិតនយោបាយ៖

ក្នុងឆ្នាំ ២០០៥ លោកស្រី Jindal ត្រូវបានបោះឆ្នោតឲ្យជ្រើសរើស Haryana Vidhan Sabha មកពីមណ្ឌល Hissar ដែលមុននេះត្រូវបានតំណាងដោយប្តីរបស់អ្នកស្រី Sh.O.P Jindal អស់រយៈពេលជាយូរមកហើយ។ នៅឆ្នាំ ២០០៩ គាត់ត្រូវបានបោះឆ្នោតឲ្យជ្រើសរើសជាថ្មីនៅក្នុងមណ្ឌលបោះឆ្នោតហើយត្រូវបានតែងតាំងជារដ្ឋមន្រ្តីខុទ្ទកាល័យនៅក្នុងរដ្ឋាភិបាល Haryana នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៣ ។

នៅក្នុងគណៈរដ្ឋមន្រ្តីមុនលោកស្រី Jindal ធ្លាប់បានបម្រើការជារដ្ឋមន្រ្តីក្រសួង និងគ្រប់គ្រងគ្រោះមហន្តរាយ និងការបង្រួបបង្រួមការស្តារនីតិសម្បទា និងលំនៅដ្ឋាន។ ហើយក៏ជារដ្ឋមន្រ្តីក្រសួងទទួលបន្ទុកផ្នែកគេហដ្ឋាន និងទីប្រជុំជនផងដែរ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងបួនដងបន្ទាប់ពីអ្នកស្រីបានកាន់កាប់ក្រុមហ៊ុន។ ដោយមានសាវតានឹងប្រវត្តិមកពីរដ្ឋ Haryana អ្នកស្រី Jindal បានបម្រើការជាសមាជិកនៃសភានីតិបញ្ញត្ដិ Haryana និងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងថាមពលរហូតដល់ឆ្នាំ ២០១០។

ក្រុមហ៊ុន O.P Jindal group ត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩៥២ ដោយប្តីរបស់អ្នកស្រីដែលជាវិស្វករជំនាញម្នាក់។ វាបានក្លាយជាក្រុមហ៊ុនផលិតដែកថែប និងថាមពល រ៉ែ ប្រេង និងឧស្ម័ន។ ផ្នែកនីមួយៗនៃអាជីវកម្មទាំងបួននេះគ្រប់គ្រងដោយកូនប្រុសទាំងបួននាក់របស់អ្នកស្រីគឺ Prithviraj, Sajjan, ratan និង Naveen Jindal ។ ក្រុមហ៊ុន Jindal Steels Group គឺជាក្រុមហ៊ុនផលិតដែកថែប និងថាមពលធំជាងគេទីបីនៅក្នុងប្រទេសឥណ្ឌា។
ទ្រព្យសម្បត្តិ៖ Savitri Jindal

លោក ស្រី Savitri Jindal ជាម្ចាស់អាជីវកម្មដែកថែប និងថាមពលនៅប្រទេសឥណ្ឌាដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៦,៩ ពាន់លានដុល្លារធ្វើឲ្យគាត់បានក្លាយជាស្ត្រីម្នាក់មានបំផុតនៅប្រទេសឥណ្ឌា និងជាអ្នកមានបំផុតលំដាប់ទី ៤៤ នៅលើពិភពលោក។ អ្នកស្រី Savitri Jindal គឺជារដ្ឋមន្រ្តីថាមពលនៅក្នុងរដ្ឋាភិបាល Haryana រហូតដល់ឆ្នាំ ២០១០។ គាត់បានកើតនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៥០ នៅក្នុងតំបន់ Tinsukia  រដ្ឋ Assam ប្រទេសឥណ្ឌា។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply