លោក Brunello Cucinelli កើតនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ១៩៥៣ ដែលជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ជនជាតិអ៊ីតាលី ។ គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនBrunello Cucinelli ដែលជាក្រុមហ៊ុនរចនាម៉ូដសម្លៀកបំពាក់ និងលក់សម្លៀកបំពាក់ ។ ហើយគាត់ក៏បានបរិច្ចាគរហូតដល់ ២០% នៃប្រាក់ចំណេញរបស់គាត់តាមរយៈមូលនិធិ Brunello Cucinelli ។
អាជីព៖
លោក Brunello បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Brunello Cucinelli SpA ក្នុងឆ្នាំ ១៩៧៨ ជាមួយទឹកប្រាក់លីរ៉ាអ៊ីតាលីស្មើនឹងប្រហែល ៥៥០ ដុល្លារ ។ បន្ទាប់ពីការផ្តល់ជូនជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុនBrunello Cucinelli SpA ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់បានកើនទ្បើងលើសពី ១ ពាន់លានដុល្លារ ។
ទ្រព្យសម្បត្តិ៖ Brunello Cucinelli
លោក Brunello Cucinelli គឺជាអ្នករចនាម៉ូដសម្លៀកបំពាក់ ។ គាត់បានបោះបង់ចោលការសិក្សាដោយបានចាប់ផ្តើមជាអ្នកច្នៃម៉ូតដែលប្រើប្រាក់កម្ចីចំនួន ៥៥០ ដុល្លារដើម្បីបើកដំណើរការក្រុមហ៊ុនរចនាម៉ូដនៅឆ្នាំ ១៩៧៨ ។ ម៉ាកប្រណីតរបស់គាត់ត្រូវបានគេស្គាល់ថាជាអាវយឺតហើយក៏មានលក់សំលៀកបំពាក់ឈុត ស្បែកជើង កាបូប និងគ្រឿងសម្អាងផងដែរ។ ហើយគាត់បានផ្តោតលើទ្រឹស្តីនៃ “មូលធននិយមមនោគមវិជ្ជាមនុស្សធម៌” ដែលគាត់មានគោលបំណងចែករំលែកប្រាក់ចំណេញរបស់ក្រុមហ៊ុនរបស់គាត់និង “ធ្វើឱ្យមានភាពរឹងមាំ” ដល់បុគ្គលិក ១.៥០០ នាក់របស់គាត់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖