Posted on Leave a comment

លោកមហាសេដ្ឋី Roman Avdeev ជាម្ចាស់ក្រុមហ៊ុនឥណទាននៅទីក្រុងមូស្គូដែលជាធនាគារដ៏ធំបំផុតមួយនៅប្រទេសរុស្ស៊ី

លោក Roman Avdeev គឺជាម្ចាស់ក្រុមហ៊ុនឥណទាននៅទីក្រុងមូស្គូដែលជាធនាគារដ៏ធំបំផុតមួយនៅប្រទេសរុស្ស៊ី ។ គាត់បានទិញយកភាគហ៊ុន ២ ភាគ ៣ នៃបណ្តាញឱសថដែលមានឈ្មោះថា A5 ហើយបន្ទាប់មកនៅ​ខែ ធ្នូ ឆ្នាំ ២០១៦ គាត់បានលក់វាទៅឲ្យដៃគូរបស់គាត់ប្រហែល ៣៦.៦ ដែលជាថ្នូរនឹងភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុនរួមបញ្ចូលគ្នា ។

នៅខែដដែលនោះគាត់បានទិញយកភាគហ៊ុនដ៏ធំមួយនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ OPIN ពីមហាសេដ្ឋី Mikhail Prokhorov ។ គាត់ក៏ជាម្ចាស់កម្មសិទ្ធិលើការអភិវឌ្ឍន៍អចលនទ្រព្យលំនៅដ្ឋានជាច្រើននៅនៅក្នុងទីក្រុងមូស្គូផងដែរ ។ គាត់មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,១៩ ពាន់លានដុល្លារគិតត្រឹមនៅខែ ឧសភា​ ឆ្នាំ ២០១៦ ។

លោក Roman Avdeev កើតនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ១៩៦៧ នៅតំបន់ Odintsovo នៅក្នុងទីក្រុងមូស្គូ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៤ ពាន់លានដុល្លារដែលធ្វើឲ្យគាត់បាន​ក្លាយជាអ្នកមានជាងគេនៅលំដាប់ទី ៦៩ នៅប្រទេសរុស្ស៊ីនិងជាប់ចំណាត់ថ្នាក់ទី ១០៣១ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ។

គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅចុងទសវត្សឆ្នាំ ១៩៨០ ហើយក្រោយមកគាត់បានទិញយកធនាគារមួយនៅទសវត្សឆ្នាំ ១៩៩០ ដែលមានបុគ្គលិកតែ ១៤ នាក់ប៉ុណ្ណោះ ។ ហើយគាត់ក៏បានចូលរួមនៅក្នុងវិស័យអាជីវកម្មកសិកម្មផងដែរ ។ នៅឆ្នាំ ២០០៦ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនកសិកម្មដ៏ធំមួយដែលមានឈ្មោះថា Chernozemie ដែលត្រូវបានបង្កើតឡើងដែលរួមមានរោងម៉ាស៊ីនផលិតស្ករស និងដីកសិកម្ម ។ ដោយសារគាត់គិតថាវាមិនមានមូលធននីយកម្មនៃការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងអាជីវកម្មហើយគាត់ក៏បានលក់ភាគហ៊ុនរបស់គាត់ក្នុងតម្លៃល្អ ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply