Posted on Leave a comment

លោកមហាសេដ្ឋី Sergey Galitsky ជាស្ថាបនិករបស់ក្រុមហ៊ុន Magnit ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំជាងគេនៅប្រទេសរុស្ស៊ី

លោក Sergey Nikolayevich Galitsky គឺជាពាណិជ្ជករជនជាតិរុស្ស៊ី ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Magnit ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំជាងគេនៅប្រទេសរុស្ស៊ី ។

ជីវិតដំបូង៖

លោក Sergey កើតនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៦៧ នៅតំបន់ Lazarevskoye ដែលនៅក្បែរជាយទីក្រុង Sochi ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ។ នៅឆ្នាំ ១៩៩៣ គាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យរដ្ឋ Kuban ។ ហើយមួយឆ្នាំក្រោយមកគាត់បានបង្កើតក្រុមហ៊ុន Tander ដែលក្រុមហ៊ុនលក់ដូរគ្រឿងសំអាង និងលក់គ្រឿងក្រអូប ។

នៅឆ្នាំ ១៩៩៨ គាត់បានចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលចែកចាយដំបូងរបស់គាត់បន្ទាប់មកគាត់បានចាប់ផ្តើមបើកហាងលក់គ្រឿងទេសដំបូងបង្អស់មួយដែលមានឈ្មោះថា “Magnit” នៅទីក្រុង Krasnodar ។ នៅឆ្នាំ ២០០០ គាត់បានប្តូរវាទៅជាការលក់រាយ និងបង្កើតបណ្តាញហាងមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ។ នៅឆ្នាំ ២០០៦ ក្រុមហ៊ុនរបស់គាត់បានធ្វើ IPO របស់ខ្លួនដែលរកចំណូលបានចំនួន ១,៩ ពាន់លានដុល្លារ ។ លោក Sergey Galitsky គឺជាសហគ្រិនដ៏ឆ្នើមម្នាក់ដែលមានដើមកំណើតពីប្រទេសរុស្ស៊ី​ ។

គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Magnit ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតនៅប្រទេសរុស្ស៊ី ។ គាត់ក៏ជាម្ចាស់ខ្សែសង្វាក់ផ្សារទំនើប និងជាម្ចាស់ហាងលក់គ្រឿងសំអាងនៅក្នុងទីក្រុងចំនួន ២០០០ កន្លែងនៅទូទាំងតំបន់សហព័ន្ធចំនួន ៧ នៃសហព័ន្ធរុស្ស៊ី ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោក Sergei មានចំនួនសរុប ៨,៣ ពាន់លានដុល្លារអាមេរិក ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply