Posted on Leave a comment

លោកមហាសេដ្ឋី Wolfgang Leitner ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ANDRITZ

ក្រុមហ៊ុនរបស់លោក Wolfgang Leitner មានទ្រព្យស្បត្តិសុទ្ធចំនួន ៦,៧ ពាន់លានដុល្លារដែលបានមកពីការលក់ក្រុមហ៊ុន ANDRITZ ក្នុងឆ្នាំ ២០១៥ ។ ការងាររៀបចំឡើងវិញរបស់ ក្រុមហ៊ុន ANDRITZ បន្ទាប់ពីក្រុមហ៊ុននេះបានជួបប្រទះនូវការខាតបង់ពីបញ្ហាប្រេងនៅទូទាំងពិភពលោក និងនៅជុំវិញភាពជាប់គាំងនៃសេដ្ឋកិច្ចពិភពលោកផងដែរ ។

គាត់បានចាកចេញពីក្រុមហ៊ុន McKinsey ក្នុងឆ្នាំ ១៩៨៥ ហើយមួយឆ្នាំក្រោយមកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Genericon ដែលជាក្រុមហ៊ុនមួយផ្តោតសំខាន់លើទីផ្សារថ្នាំទូទៅ ។ រយះពេលឆ្នាំ ២ ឆ្នាំក្រោយមកគាត់បានចុះឈ្មោះជាមួយក្រុមហ៊ុន ANDRITZ ក្នុងនាមជា CFO ។

ក្នុងឆ្នាំ ១៩៩៤ គាត់ត្រូវបានគេតែងតាំងជាប្រធាន និងជានាយកប្រតិបត្តិ ។ ហើយគាត់បានដឹកនាំការទិញ និងត្រួតពិនិត្យដែលគាំទ្រដោយអ្នកវិនិយោគមូលធនឯកជនដែលរួមមានក្រុមហ៊ុន Carlyle Team ក៏ដូចជាមូលនិធិ GE ។ លោក Leitner មានភាគហ៊ុន ២៥ ភាគរយបូកនឹងមានភាគហ៊ុនមួយនៅក្នុងក្រុមហ៊ុន ANDRITZ ។

ទ្រព្យសម្បត្តិ៖ Wolfgang Leitner

លោក Wolfgang Leitner គឺជាសហគ្រិនជនជាតិអូទ្រីសដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៩ ពាន់លានដុល្លារ ។ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងពីការលក់ក្រុមហ៊ុន Andritz ដែលជាក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនកែច្នៃ ។ ហើយគាត់ក៏ធ្លាប់បានបម្រើការជាប្រធាន និងនាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតនៅក្នុងក្រុមហ៊ុនតាមរយៈមូលនិធិឯកជន Custos ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply