លោកស្រី Thai Lee កើតនៅឆ្នាំ ១៩៥៨ ដែលជាពាណិជ្ជករជនជាតិអាមេរិក ។ គាត់គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SHI International ។ គាត់បានចូលរៀននៅមហាវិទ្យាល័យ Amherst រដ្ឋ Massachusetts ដោយទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រសំខាន់ផ្នែកជីវវិទ្យា និងសេដ្ឋកិច្ច ។ នៅឆ្នាំ ១៩៨៥ គាត់ទទួលបានបរិញ្ញាប័ត្រអនុបណ្ឌិតពីវិទ្យាស្ថានពាណិជ្ជកម្មហាវ៉ាដ ។
ការកាន់កាប់ក្រុមហ៊ុន
ក្នុងឆ្នាំ ១៩៨៩ លោកស្រី Thai Lee និងដៃគូជំនួញរបស់គាត់បានទិញយកក្រុមហ៊ុន Ayers Corp ។ ហើយក្រោយមកលោកស្រីបានលាឈប់ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ayers ក៏ដូចជាធ្វើការនៅទីនោះអស់រយៈពេល ២ ឆ្នាំ ។ ក្នុងឆ្នាំ ១៩៩១ គាត់បានចុះកុងត្រាជាមួយនឹងក្រុមហ៊ុន Software Residence International (SHI) ដែលត្រូវបានបង្កើតឡើងដោយ KoGuan Leo ។
ក្រុមហ៊ុន SHI មានប្រាក់ចំណូលចំនួន ៧.៥ ពាន់លានដុល្លារដែលទទួលបានពីការលក់ក្នុងឆ្នាំ ២០១៦ ហើយវាជាក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកព័ត៌មានវិទ្យាដែលមានបុគ្គលិកចំនួន ៣.៤០០+ នាក់នៅជុំវិញពិភពលោក ។ ហើយពួកគេមានអតិថិជនប្រហែលចំនួន ១៧.៥០០ នាក់រួមមានក្រុមហ៊ុន IBM ក្រុមហ៊ុន Boeing Johnson និង Johnson និងក្រុមហ៊ុន AT&T ផងដែរ ។
លោកស្រី Thai Lee បានបម្រើការនៅក្នុងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តមុនពេលត្រលប់មកទទួលយកបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាហាវ៉ាដក្នុងឆ្នាំ ១៩៨៥ ។ បន្ទាប់ពីទទួលបានបទពិសោធន៍ជាមួយ Procter & Gamble និង American Express លោកស្រីលីរួមជាមួយប្តីរបស់គាត់បានចាប់ផ្តើមទិញលក់កម្មវិធី និងអ្នកផ្តល់សេវាកម្មផ្នែកព័ត៌មានវិទ្យាអាយធីនៅឆ្នាំ ១៩៨៩ ក្នុងតម្លៃតិចជាង ១ លានដុល្លារដោយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា SHI International ជាមួយនឹងភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន ។
លោកស្រី Thai Lee គឺជាសហសេវិក និងជានាយកប្រតិបត្តិដែលបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយទទួលបានប្រាក់ចំណូលចំនួន ៦,៨ ពាន់លានដុល្លារ ។ ក្រុមហ៊ុន SHI មានបុគ្គលិកចំនួន ៣.០០០ នាក់នៅទូទាំងពិភពលោក និងអតិថិជនចំនួន ១៧,០០០ នាក់រួមមានក្រុមហ៊ុន AT&T ក្រុមហ៊ុន Boeing និង Johnson និង Johnson ។ ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយលោកស្រី Thai Lee ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Software Residence International (SHI) ដែលបានប្រកាសពីកំណើនពីការលក់ជារៀងរាល់ឆ្នាំជាមួយនឹងកំណើន ១៤ ភាគរយសម្រាប់ឆ្នាំ ២០១៥ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖