Posted on Leave a comment

លោកមហាសេដ្ឋី Stefan Quandt ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត BMW

លោក Stefan Quandt កើតនៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ១៩៦៦ គាត់គឺជាវិស្វករជាតិអាឡឺម៉ង់ ។

ការអប់រំ៖

លោក Stefan បានចូលរៀននៅសកលវិទ្យាល័យ Karlsruhe ដែលបានសិក្សាផ្នែកវិស្វកម្មពីឆ្នាំ ១៩៨៧ រហូតដល់ឆ្នាំ ១៩៩៣ ។

អាជីព៖

ចាប់ពីឆ្នាំ ១៩៩៣-១៩៩៤ លោក Stefan បានបម្រើការឱ្យក្រុមប្រឹក្សាភិបាលរដ្ឋបូស្តុននៅក្នុងទីក្រុងមុយនិច ។ ចាប់ពីឆ្នាំ ១៩៩៤ រហូទដល់ឆ្នាំ ១៩៩៦ គាត់បានចាប់ផ្តើមធ្វើការអោយក្រុមហ៊ុន Datacard Group និងក្រុមហ៊ុន Minneapolis ក្នុងនាមជាប្រធានផ្នែកទីផ្សារនៅក្នុងទីក្រុងហុងកុង ។ បន្ទាប់ពីមរណភាពរបស់ឪពុកគាត់នៅឆ្នាំ ១៩៨២ គាត់បានទទួលមរតក ១៧,៤% ពីក្រុមហ៊ុនផលិតរថយន្ត BMW ដែលជាក្រុមហ៊ុនដែលឪពុកគាត់បានសន្សំពីការក្ស័យធននៅឆ្នាំ ១៩៥៩ ។

ហើយម្តាយរបស់គាត់ក៏មានភាគហ៊ុនចំនួន ១៨,៣% នៃក្រុមហ៊ុន Gemplus International ដែលជាក្រុមហ៊ុនសន្តិសុខដ៏ធំមួយមុនពេលវាត្រូវបានច្របាច់បញ្ចូលគ្នាដើម្បីបង្កើតទៅជាក្រុមហ៊ុន Gemalto ក្នុងឆ្នាំ ២០០៦ ។ គាត់ក៏បានកាន់កាប់កៅអីនៅក្នុងក្រុមប្រឹក្សាត្រួតពិនិត្យនៃធនាគារ Dresdner Bank AG និងក្រុមហ៊ុន Gerling Konzern Allgemeine Versicherungs AG ។

លោក Stefan គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត BMW ។ ហើយម្តាយរបស់គាត់ឈ្មោះ Johanna Quandt និងប្អូនស្រីរបស់គាត់ឈ្មោះ Susanne Klatten ក៏ជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៅក្នុងក្រុមហ៊ុនផលិតរថយន្ត BMW និងក្រុមហ៊ុនធំៗ ផ្សេងទៀតរបស់អាឡឺម៉ង់ដែលធ្វើឱ្យពួកគេក្លាយជាគ្រួសារអ្នកមានបំផុតមួយនៅលើពិភពលោក ។

លោក Stefan ​ Quandt បានកាន់កាប់ ២៦ ភាគរយនៃក្រុមហ៊ុន Bayerische Motoren Werke ដែលជាក្រុមហ៊ុនផលិតរថយន្តប្រណីតដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ ម៉ាកយីហោរបស់ក្រុមហ៊ុននេះដែលមានមូលដ្ឋាននៅទីក្រុងមុយនិចរួមមានក្រុមហ៊ុនផលិតរថយន្តម៉ាក BMW, Mini និង Rolls-Royce ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply