Posted on Leave a comment

លោកមហាសេដ្ឋី Stephen Lansdown ជាស្ថាបនិករបស់ក្រុមហ៊ុន Bristol Sport និងជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន Bristol Rugby

លោក Stephen Philip Lansdown កើតនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ១៩៥២ គាត់គឺជាសហស្ថាបនិករួមជាមួយនឹងលោក Peter Hargreaves ដែលជាសហម្ចាស់របស់ក្រុមហ៊ុន Hargreaves Lansdown ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស ។ លោក Stephen គឺជាស្ថាបនិករបស់ក្រុមហ៊ុន Bristol Sport និងជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន Bristol Rugby និង Bristol Flyers និងជាម្ចាស់ក្លឹបបាល់ទាត់ Bristol City ផងដែរ ។

អាជីព៖

លោក Stephen បានទទួលការអប់រំនៅសាលា Thornbury Grammar នៅរដ្ឋ Gloucestershire និងទទួលបានការបណ្តុះបណ្តាលជាគណនេយ្យករម្នាក់ ។ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Hargreaves Lansdown ក្នុងឆ្នាំ ១៩៨១​ ហើយនៅក្នុ​ងឆ្នាំ ២០០៩ គាត់ត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិប្រហែល ២៨០ លានផោន ។

នៅខែ មេសា ឆ្នាំ ២០០៩ គាត់បានលក់ភាគហ៊ុន ៤.៧% នៅក្នុងក្រុមហ៊ុន Hargreaves Lansdown ក្នុងតម្លៃសរុប ៤៧,២ លានផោនដែលគាត់បានចំណាយទៅលើការចំណាយសាងសង់ពហុកីឡាដ្ឋានបាល់ទាត់ថ្មីរបស់ទីក្រុងប្រ៊ីសស្តុនស៊ីធី ។ ហើយគាត់ត្រូវបានគេរាយការណ៍ថានៅក្នុងខែ កញ្ញា ឆ្នាំ ២០១២ លោក Stephen បានប្រកាសពីចេតនារបស់គាត់ក្នុងការចាកចេញពីក្រុមហ៊ុន Hargreaves Lansdown នៅខែ វិច្ឆិកា ឆ្នាំ ២០១២ ។ ក្នុងឆ្នាំ ២០១៣ គាត់ក៏បានទិញយកក្លឹបបាល់បោះ Bristol Flyers ផងដែរ ។

គិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៥ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេរាយការណ៍ថាធ្លាក់ចុះដល់ ១,៨៨ ពាន់លានដុល្លារ ។ លោក Hargreaves គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Hargreaves Lansdown ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស ។ ក្រុមហ៊ុននេះមានមូលដ្ឋាននៅទីក្រុង Bristol ប្រទេសអង់គ្លេសដែលមានអតិថិជនច្រើនជាង ១ លាននាក់និងមានទ្រព្យសម្បត្តិសុទ្ធ ៨៦ ពាន់លានផោន (១១៦ ពាន់លានដុល្លារ) ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply