លោក Micky Jagtiani កើតនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៥២ ដែលជាសហគ្រិនជនជាតិឥណ្ឌា ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Landmark ដែលជាក្រុមហ៊ុនលក់ទំនិញដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ។
អាជីព៖
ក្រុមហ៊ុនដំបូងរបស់គាត់បានធ្វើពិពិធកម្មទៅក្នុងការកម្សាន្ត អាហារ សណ្ឋាគារ និងគ្រឿង អេឡិចត្រូនិចព្រមទាំងការដឹកជញ្ជូន និងការចែកចាយផ្ទាល់ខ្លួន ។ សព្វថ្ងៃនេះក្រុមហ៊ុនរបស់គាត់មានបុគ្គលិកប្រហែល ៤៥០០០+ នាក់ហើយមានហាងច្រើនជាង ១០០០ កន្លែងនៅទូទាំងតំបន់ឈូងសមុទ្រពែរ្សមជ្ឈឹមបូព៌ា និងឥណ្ឌា ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុន Landmark Group របស់គាត់បានផ្លាស់ប្តូរទៅទីក្រុងឌូបៃហើយពង្រីកខ្លួនទៅជាសណ្ឋាគារ គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម និងសណ្ឋាគារនៅមជ្ឈឹមបូព៌ា និងអាស៊ីអាគ្នេយ៍ ។
ក្នុងឆ្នាំ ២០០៨ លោក Jagtiani គឺជាអ្នកអភិវឌ្ឍន៍ និងជាប្រធានក្រុមហ៊ុន Landmark International ដែលជាក្រុមហ៊ុនលក់ទំនិញដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅប្រទេសឥណ្ឌា ។ កាលពីខែ មេសា ឆ្នាំ ២០១៥ គាត់ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ២៩១ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៥,០ ពាន់លានដុល្លារអាមេរិក ។
សប្បុរសធម៍៖
ក្នុងឆ្នាំ ២០០០ លោក Micky Jagtiani បានបង្កើតអង្គការ LIFE ដើម្បីជួយដល់កុមារក្រីក្រនៅក្នុងប្រទេសឥណ្ឌាតាមរយៈកម្មវិធីអភិវឌ្ឍន៍សាលារៀន និងថែទាំសុខភាពសម្រាប់កុមារក្រីក្រ និងជំរុំវេជ្ជសាស្ត្រសម្រាប់អ្នករស់នៅតំបន់អនាធិបតេយ្យ ។
ទ្រព្យសម្បត្តិ៖ Micky Jagtiani
លោក Micky Jagtiani មានទ្រព្យសម្បត្តិសរុបប្រមាណ ៥,៩៦ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៧ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។ លោក Micky Jagtiani ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកនៅឆ្នាំ ២០០៨ ហើយបន្ទាប់មកគាត់ត្រូវបានគេចាត់ទុកថាជាមហាសេដ្ឋីនៅលំដាប់ទី ១៦ នៅប្រទេសឥណ្ឌា ។
គាត់គឺជាម្ចាស់ក្រុមហ៊ុន Landmark International ដែលជាក្រុមហ៊ុនលក់ទំនិញដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ។ ប៉ុន្មានឆ្នាំមកនេះលោក Micky Jagtiani បានពង្រីកអាជីវកម្មរបស់គាត់ជាមួយហាងជាង ៦០០ កន្លែងនៅក្នុងប្រទេសចិន អេស្បាញ ឈូងសមុទ្រឥណ្ឌា និងប៉ាគីស្ថាន ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)