លោក Yitzhak Tshuva កើតនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ១៩៤៨ គាត់គឺជាប្រធានក្រុមហ៊ុន El-Ad Team និងជាម្ចាស់ក្រុមហ៊ុន Delek Team ដែលជាក្រុមហ៊ុនសាជីវកម្មអ៊ីស្រាអែល ។ ក្នុងឆ្នាំ ២០១៤ គាត់ត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Forbes ដែលជាអ្នកមានជាងគេនៅប្រទេសអ៊ីស្រាអែល ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤,៣ ពាន់លានដុល្លារគិតត្រឹមខែ សីហា ឆ្នាំ ២០១៥ ។
ជីវិតដំបូង៖
នៅអាយុ ១២ ឆ្នាំ លោក Tshuva បានចាប់ផ្តើមទ្រទ្រង់សមាជិកគ្រួសាររបស់គាត់ដោយដោះស្រាយការងារសាងសង់ និងធ្វើកសិកម្មផងដែរ ។ បន្ទាប់ពីការបម្រើការងាឲ្យយោធាគាត់បានចាប់ផ្តើមបង្កើតអគារ និងសំណង់ជាច្រើននិងក៏ជាផ្នែករចនាឲ្យក្រសួងការពារអ៊ីស្រាអែលជាកន្លែងដែលគាត់ទទួលខុសត្រូវចំពោះការងារលើសំណង់ជាច្រើនប្រភេទដែលភាគច្រើនស្ថិតនៅលើមូលដ្ឋាននៅទូទាំងប្រទេស ។
ទ្រព្យសម្បត្តិ៖ Yitzhak Tshuva
លោក Yitzhak Tshuva គឺជាអ្នកជំនួញជនជាតិអ៊ីស្រាអែលដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣.៤ ពាន់លានដុល្លារ ។ គាត់គឺជាប្រធានក្រុមហ៊ុន El-Ad Group ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅអាមេរិក និងកាណាដា ។ នៅខែ កក្កដា ឆ្នាំ ២០១២ គាត់បានលក់ភាគហ៊ុន ៦០ ភាគរយរបស់គាត់នៅក្នុងក្រុមហ៊ុន crown jewel និងManhattan’s Plaza Hotel ក្នុងតម្លៃ ៦៧៥ លានដុល្លារ ។ បន្ថែមលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅអ៊ីស្រាអែល ។ គាតក៏ជាម្ចាស់ក្រុមហ៊ុន Delek Group ដែលជាក្រុមហ៊ុនផលិតថាមពលអគ្គិសនីមួយដែលមានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែលផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖