ទ្រព្យសម្បត្តិ៖ Wang Jing
លោក Wang Jing គឺជាពាណិជ្ជករជនជាតិចិនម្នាក់ជាមួយទ្រព្យសម្បត្តិសុទ្ធសរុប ៧ ពាន់លានដុល្លារ ។
លោក Wang កើតនៅទីក្រុងប៉េកាំងប្រទេសចិនក្នុងឆ្នាំ ១៩៧២ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Beijing Xinwei ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតរបស់ប្រទេសចិន ។ គាត់បានបង្កើតក្រុមហ៊ុនវិនិយោគមួយដែលមានឈ្មោះថា Dingfu Investment Consulting Co ហើយក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៩៨ ជាមួយនឹងក្រុមហ៊ុន Hong Kong Divine Investment Group Ltd ក្នុងឆ្នាំ ២០០១ ។
លោក Wang ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកនៅឆ្នាំ ២០១៣ ដែលជាអ្នកមានជាងគេនៅប្រទេសចិន ។ លោក Wang ក៏បានចូលរួមនៅក្នុងគម្រោងសាងសង់ប្រលាយជាមួយក្រុមហ៊ុន HKND Group ដែលគ្រប់គ្រងលើគម្រោងការអភិវឌ្ឍប្រឡាយ Nicaraguan ដែលបានចំណាយទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារ និងគម្រោងអភិវឌ្ឍ កំពង់ផែទឹកជ្រៅសមុទ្រខ្មៅផងដែរ ។ លោក Wang ក៏បានចូលរួមនៅក្នុងវិស័យកសិ – ពាណិជ្ជកម្ មនិងលោហធាតុផងដែរ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖