លោក Rinat Akhmetov កើតនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៦៦ ដែលជាពាណិជ្ជករជនជាតិអ៊ុយក្រែន ។ គាត់គឺជាប្រធានក្រុមហ៊ុនគ្រប់គ្រងលើប្រព័ន្ធគ្រប់គ្រងមូលធន (SCM) ។ គាត់ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅប្រទេសអ៊ុយក្រែន ។ គិតត្រឹមខែ កុម្ភះ ឆ្នាំ ២០១៥ គាត់ត្រូវបានចុះបញ្ជីជាអ្នកមានបំផុតទី ២១៦ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៦.៥ ពាន់លានដុល្លារអាមេរិក ។
ទ្រព្យសម្បត្តិ៖ Rinat Akhmetov
យោងតាមរយះទស្សនាវដ្តី Forbes បានអោយដឹងថាលោក Rinat Leonidovych Akhmetov គឺជាពាណិជ្ជករជនជាតិរុស្ស៊ីជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២,៧ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកមានជាងគែបំផុតនៅប្រទេសអ៊ុយក្រែន ។ គិតត្រឹមខែ មីនា ឆ្នាំ ២០១៣ យោងតាមរយះទស្សនាវដ្តី Forbes បានចុះបញ្ជីគាត់ជាបុរសម្នាក់ដែលមានជាងគេបំផុតនៅលំដាប់ទី ៤៧ នៅលើពិភពលោក ។ គាត់គឺជាប្រធានក្រុមហ៊ុនគ្រប់គ្រងលើប្រព័ន្ធគ្រប់គ្រងមូលធន (SCM) ។ ហើយគាត់ក៏ជាប្រធាន និងជាម្ចាស់ក្លឹប Shakhtar Donetsk ដែលជាក្លឹបបាល់ទាត់របស់ប្រទេសអ៊ុយក្រែនផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖