លោក Lim Oon Kuin គឺជាស្ថាបនិករបស់ក្រុមហ៊ុន Hin Leong Trading ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រេងដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរីដែលត្រូវបានបង្កើតទ្បើងនៅឆ្នាំ ១៩៦៣ ។
ទ្រព្យសម្បត្តិ៖ Lim Oon Kuin
លោក Lim Oon Kuin គឺជាសហគ្រិនជនជាតិសិង្ហបុរីដែលមានទ្រព្យសម្បត្តិសរុប ១,៩ ពាន់លានដុល្លារ ។ គាត់បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ជាជាងមេកានិច ។ នៅពេលគាត់មានអាយុម្ភៃឆ្នាំគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Hin Leong Trading នៅឆ្នាំ ១៩៦៣ ។ ឥឡូវនេះក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនដឹកជញ្ជូនប្រេងដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី ។
លោក Lim ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយសារតែភាគហ៊ុនភាគច្រើនរបស់គាត់នៅក្នុង Universal Terminal ដែលជាស្ថានីយដឹកជញ្ជូនប្រេងធំបំផុតនៅអាស៊ីដែលមានការវាយតម្លៃខ្ពស់ជាងនេះនាពេលថ្មីៗនេះបានបង្កើនទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ។ ក្រុមហ៊ុន Hin Leong ក៏មាននាវាដឹកប្រេងចំនួន ១០០ គ្រឿងដែលឆ្លងកាត់កងនាវាដឹកប្រេងដែលគ្រប់គ្រងដោយកូនប្រុសរបស់គាត់ឈ្មោះ Evan ។ ចំពោះកូនស្រីពីរនាក់របស់គាត់ពួកគេក៏ចូលរួមក្នុងអាជីវកម្មគ្រួសារផងដែរដែលជាក្រុមហ៊ុនពាណិជ្ជកម្មប្រេងឯករាជ្យធំបំផុតមួយដែលគ្រប់គ្រងដោយក្នុងស្រុកក្នុងពេលបច្ចុប្បន្ននេះផងដែរ ។ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនដ៏ធំក្រុមហ៊ុនមួយនេះក៏បានបង្កើតភាពជាដៃគូជាមួយនឹងក្រុមហ៊ុន A.P. Moller-Maersk របស់ប្រទេសដាណឺម៉ាកផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖