លោក Albert “Aldo” Bensadoun គឺជាអ្នកជំនួញ វិនិយោគិន និងសប្បុរសជនជនជាតិម៉ារ៉ុក ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន ALDO Group ដែលជាក្រុមហ៊ុនផលិតស្បែកជើងដែលមានមូលដ្ឋាននៅទីក្រុង Montreal រដ្ឋ Quebec ប្រទេសកាណាដា ។ លោក Bensadoun បានចូលរៀននៅសកលវិទ្យាល័យ Cornell មុនពេលផ្លាស់ប្តូរទៅរស់នៅទីក្រុង Montreal និងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ McGill ជាមួយនឹងសញ្ញាប័ត្រពាណិជ្ជកម្មនៅឆ្នាំ 1964 ។ គាត់បានចាប់ផ្តើមធ្វើការនៅក្នុង ក្រុមហ៊ុន Yellow Shoes មុនពេលបង្កើតគាត់ចាប់ផ្តើមបង្កើតក្រុមហ៊ុន ALDO Group ក្នុងឆ្នាំ 1972 ។ លោក Bensadoun ទទួលបាននូវ National Order of Quebec ដែលជាពានរង្វាន់មួយដែលបានផ្តល់ដោយរដ្ឋាភិបាល Quebec ប្រទេសកាណាដា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖