Posted on Leave a comment

លោកមហាសេដ្ឋី Akira Mori ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mori Trust ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោក Akira Mori កើតនៅថ្ងៃទី 12 ខែ កក្កដា ឆ្នាំ 1936 គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mori Trust ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្រុមហ៊ុន Mori Building ដែលជាក្រុមហ៊ុនរបស់ឪពុកគាត់ឈ្មោះ Taikichiro Mori ដែលបានបង្កើតឡើងក្នុងឆ្នាំ 1959។ នេះបើយោងតាមរយះទស្សនាវដ្ដី Forbes ប៉ាន់ស្មានថាគិតត្រឹមឆ្នាំ 2013 លោក Akira Mori មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៥ ពាន់លានដុល្លារ ។ គាត់បានចូលរៀននៅសកលវិទ្យាល័យ Keio ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ 1960 ហើយបានចូលរួមជាមួយក្រុមហ៊ុន Yasuda Trust & Banking (ឥឡូវជាផ្នែកនៃ Mizuho Trust & Banking) ។ ហើយបន្ទាប់មកគាត់បានចូលបម្រើការងារជាផ្លូវការនៅក្នុងក្រុមហ៊ុន Mori Building ជាបុគ្គលិកនៅឆ្នាំ 1972 ។ បន្ទាប់ពីការស្លាប់របស់ឪពុកគាត់ក្នុងឆ្នាំ 1993 គាត់និងបងប្រុសរបស់គាត់ Minoru Mori បានទទួលមរតកពីអាជីវកម្មគ្រួសារ ហើយនៅឆ្នាំ 1999 ពួកគេបានបំបែកវាបន្ទាប់ពីការដួលរលំ ។

លោក Akira បានដឹកនាំក្រុមហ៊ុន Mori Trust ខណៈដែលបងប្រុសរបស់គាត់បានដឹកនាំអ្វីដែលនៅសេសសល់ពីក្រុមហ៊ុន Mori Building រហូតដល់គាត់បានទទួលមរណភាពនៅថ្ងៃទី 8 ខែ មីនា ឆ្នាំ 2012។ ក្រុមហ៊ុន Mori Trust ជាម្ចាស់ និងប្រតិបត្តិការអគារចំនួន 67 គ្រប់គ្រង 89 អគារ រួមមានអគារការិយាល័យ និងអគារលំនៅដ្ឋាន ភាគច្រើននៅកណ្តាលទីក្រុងតូក្យូ និង ទីក្រុងធំៗផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ។ ទាំងនេះរួមមានអគារ Tokyo Shiodome ក្នុងសង្កាត់ពាណិជ្ជកម្មក្បែរឆ្នេរសមុទ្រតូក្យូ និងសណ្ឋាគារប្រហែល 30 រួមទាំង Conrad Tokyo ផងដែរ ។ លោក Akira បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកផលប័ត្រអចលនទ្រព្យនៅក្នុងទីក្រុងតូក្យូរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ 2013 ចំពេលកំណែទម្រង់សេដ្ឋកិច្ចដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី Shinzo Abe ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply