លោក Ronald Vaughan “ Ron” Joyce កើតនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៣០ គាត់គឺជាពាណិជ្ជករជនជាតិកាណាដា។ គាត់បានបង្កើតខ្សែសង្វាក់ជាមួយ Tim Hortonsdoughnut ដែលជាដៃគូរបស់លោក Tim Horton និងជាអ្នកជំនួញដំបូងគេ។
ជីវិតដំបូង និងអាជីព៖
លោក Ron Joyce ធំទ្បើងនៅតំបន់ Tatamagouche រដ្ឋNova Scotia ។ គាត់បានចុះឈ្មោះធ្វើជាកងទ័ពជើងទឹករបស់ប្រទេសកាណាដា និងជាជំនាញខាងទំនាក់ទំនង។ ក្រោយមកគាត់បានផ្លាស់ទៅរស់នៅតំបន់ Hamilton រដ្ឋ Ontario និងបានចូលរួមជាមួយកងកម្លាំងប៉ូលីសនៅតំបន់ Hamilton ក្នុងឆ្នាំ ១៩៥៦ហើយបានបម្រើការជាប៉ូលីសរហូតដល់ឆ្នាំ ១៩៦៥។ គាត់បានបង្កើតហាងមួយដែលមានស្លាកយីហោឈ្មោះថា Dairy Queen នៅតំបន់ Hamilton និងបានស្គាល់អ្នកលេងវាយកូនគោលម្នាក់ឈ្មោះ Tim Horton ដែលឧស្សាហ៍មកហាងដូណាត់របស់គាត់ពេលដើរលេង។
លោក Joyce បានចាប់ដៃគូជាមួយក្រុមហ៊ុន Horton ក្នុងឆ្នាំ ១៩៦៧ ។ បន្ទាប់ពីមរណភាពរបស់លោក Horton ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ១៩៧៤ លោក Joyce បានទិញភាគហ៊ុនរបស់លោក Horton ក្នុងតម្លៃប្រហែល ១ លានដុល្លារហើយបានកាន់កាប់សិទ្ធិអាជីវកម្មផ្តាច់មុខរបស់លោក Tim Horton ។ គាត់បានចាប់ផ្តើមសិទ្ធិធ្វើអាជីវកម្មរបស់ក្រុមហ៊ុននេះរហូតដល់ចុងទសវត្សរ៍ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ១៩៩០ ។ ក្នុងអំឡុងដើមទសវត្សឆ្នាំ ១៩៩០ លោក Danny Murphy ដែលជាម្ចាស់សិទ្ធិអាជីវកម្មរបស់ហាងកាហ្វេ Tim Hortons និងភោជនីយដ្ឋានអាហារ Wendy នៅ Prince Edward Island ដែលចង់រួមបញ្ចូលសិទ្ធិអាជីវកម្មទាំងពីរនៅក្រោមដំបូលតែមួយនៅក្នុងការអភិវឌ្ឍថ្មីនៅ Montague ។
ការចូលនិវត្តន៍៖
នៅទីបំផុតលោក Joyce បានលក់ភាគហ៊ុន Wendy របស់គាត់ហើយបានចូលនិវត្តន៍ពីការគ្រប់គ្រង។ ប៉ុន្តែគាត់នៅតែសកម្មនៅក្នុងក្រុមហ៊ុន Jetport Inc ដែលជាក្រុមហ៊ុនអចលនទ្រព្យលើផ្នែកអាកាសចរណ៍ និងផលប្រយោជន៍ពាណិជ្ជកម្ម។ គាត់ក៏មានតួនាទីជាប្រធាន Emeritus នៃមូលនិធិកុមារ Tim Tim Horton និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Sobeys និង Shaw Communications ។
នៅឆ្នាំ ២០០០ លោក Joyce បានបើក Fox Harb’r Golf Resort និងកន្លែង Spaលំដាប់ផ្កាយប្រាំដែលជារមនីយដ្ឋាន និងសហគមន៍។ អាកាសយានដ្ឋានមួយត្រូវបានសាងសង់ជាផ្នែកមួយនៃរមណីយដ្ឋានថ្មីដោយជំនួសអាកាសយានដ្ឋាន Tatamagouche ក្បែរនោះដែលមានទីតាំងនៅជំរុំកុមារ Tim Hortons Tatamagouche ។ នៅឆ្នាំ ២០០៦ លោក Joyce បានបោះពុម្ពផ្សាយអំពីអនុស្សាវរីយ៍ពីពេលវេលារបស់គាត់ជាមួយ Tim Hortons ។
អ្នកជំនួញមហាសេដ្ឋីកាណាដាគឺលោក Ronald Joyce ជាមួយលោក Tim Hortons ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១,២៩ ពាន់លានដុល្លារគិតត្រឹមខែ ឧសភា ឆ្នាំ ២០១៦ ។ ឆ្នាំនេះគាត់មានឈ្មោះនៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes និងត្រូវបានជាប់ចំណាត់ថ្នាក់ទី ១១៧៥ ។ ។ គាត់ក៏ជាជនជាតិកាណាដាដែលមានជាងគេនៅលំដាប់ទី ២៥ ផងដែរ។ លោក Ronald Vaughan“ Ron” Joyce បានប្រមូលទ្រព្យសម្បត្តិប៉ាន់ស្មានរបស់គាត់ចំនួន ១,៣ ពាន់លានដុល្លារនៅពេលដែលគាត់បានសហការបង្កើតខ្សែសង្វាក់ជាមួយលោក Tim Hortons និងរួមជាមួយអតីតកីឡាករ NHL ។ ក្រោយមកពួកគេបានលក់ក្រុមហ៊ុនទៅឱ្យ Wendy ដែលជាកម្មសិទ្ធិរបស់ Dave Thomas ក្នុងឆ្នាំ ១៩៩៥ ក្នុងតម្លៃ ៦០០ លានដុល្លារ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)