លោក Philip Nigel Ross Green កើតនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ១៩៥២ គាត់គឺជាពាណិជ្ជករជនជាតិអង់គ្លេស និងជាប្រធានក្រុមហ៊ុន Arcadia Group ដែលជាក្រុមហ៊ុនលក់រាយ និងមានក្រុមហ៊ុនផ្សេងទៀតរួមមាន Topshop, Topman, Wallis, Evans, Burton, Miss Selfridge, Dorothy Perkins និង Outfit ។
លោក Philip បានជាប់ទាក់ទងនឹងការឈ្លោះប្រកែកគ្នាជាច្រើននៅក្នុងអាជីពវិជ្ជាជីវៈរបស់គាត់ ។ កាលពីខែ តុលា ឆ្នាំ ២០១៦ សភាជាន់ខ្ពស់បានអនុម័តវិធានការណ៍មួយដើម្បីស្នើឱ្យគណៈកម្មាធិការទទួលបន្ទុកលើផ្នែកការកាត់ផ្តាច់តួនាទីរបស់គាត់សម្រាប់ការធ្លាក់ចុះរបស់ក្រុមហ៊ុន BHS ។
ជីវប្រវត្តិ៖
លោក Philip កើតនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ១៩៥២ នៅទីក្រុង Croydon ភាគខាងត្បូងនៃទីក្រុងឡុងដែលរស់នៅក្នុងគ្រួសារជ្វីហ្វវណ្ណៈកណ្តាល។ គ្រួសាររបស់គាត់បានផ្លាស់ទៅរស់នៅតំបន់ Hampstead Garden Suburb ជាវណ្ណៈកណ្តាលថ្នាក់កណ្តាលនៅភាគខាងជើងនៃទីក្រុងឡុងដ៍។ ហើយនៅពេលគាត់មានអាយុ ៩ ឆ្នាំគាត់ត្រូវបានបញ្ជូនទៅសាលាប្រឹក្សាភិបាលជ្វីហ្វមួយដែលបិទទ្វារនាពេលបច្ចុប្បន្ននៅ Carmel College នៅទីក្រុង Oxfordshire ។ នៅពេលឪពុករបស់គាត់បានស្លាប់ដោយសារជម្ងឺគាំងបេះដូងលោក Philip បានទទួលមរតកអាជីវកម្មគ្រួសារតាំងពីអាយុ ១២ ឆ្នាំ។
បន្ទាប់ពីបានចាកចេញពីសាលានៅអាយុ ១៥ ឆ្នាំគាត់បានធ្វើការអោយអ្នកនាំចូលស្បែកជើងមុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក អឺរ៉ុប និងនៅភាគខាងកើត។ នៅពេលគាត់ត្រឡប់មកវិញគាត់បានបង្កើតអាជីវកម្មដំបូងរបស់គាត់ជាមួយនឹងប្រាក់កម្ចីចំនួន ២០.០០០ ផោនដែលគាំទ្រដោយក្រុមគ្រួសាររបស់គាត់ (ឬ ២១៦.០០០ ផោនក្នុងឆ្នាំ ២០១៤ ផោន) នៅអាយុ ២១ ឆ្នាំគាត់បាននាំចូលខោខូវប៊យពីភាគខាងកើតដើម្បីលក់ទៅឱ្យអ្នកលក់រាយនៅទីក្រុងឡុងដ៏។
ទ្រព្យសម្បត្តិ៖ Philip Green
លោក Philip Green គឺជាអ្នកជំនួញជនជាតិអង់គ្លេសដែលមានទ្រព្យសម្បត្តិប្រមាណ ២,៧ ពាន់លានដុល្លារ។ បច្ចុប្បន្នលោក Philip Green ជានាយកប្រតិបត្តិក្រុមហ៊ុន Arcadia Group ដែលជាក្រុមហ៊ុនលក់រាយដ៏ធំមួយ និងមានក្រុមហ៊ុនផ្សេងទៀតរួមមាន ក្រុមហ៊ុន Topshop, BHS និង Dorothy Perkins ។
នៅឆ្នាំ ១៩៧៩ លោក Philip បានទិញក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយដែលតម្លៃទាបបំផុតហើយគាត់បានសំរេចចិត្តបើកហាងផ្ទាល់ខ្លួនរបស់គាត់។ ប្រាំបួនឆ្នាំក្រោយមកលោក Philip បានក្លាយជាប្រធានក្រុមហ៊ុន Amber Day ដែលជាក្រុមហ៊ុនលក់រាយដែលបានចុះបញ្ជីនៅក្នុងទីផ្សាភាគរហ៊ុន។
នៅពេលប៉ុន្មានឆ្នាំកន្លងផុតទៅលោក Philip បានទិញហាង Owen និងពហុកីទ្បាដ្ឋានអូឡាំពិក។ ហើយការលក់របស់គាត់មានភាពល្អប្រសើរជាងមុនដែលធ្វើឲ្យគាត់បានលក់វាទៅឱ្យក្រុម កីឡា JJB ក្នុងតម្លៃ ៥៥០ លានផោនក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការទិញ។ បន្ទាប់មកនៅក្នុងឆ្នាំ ២០១២ វាគឺជាវេនរបស់ក្រុមហ៊ុន Arcadia Group ខណៈពេលថ្មីៗនេះគាត់បានកាន់កាប់ខ្សែសង្វាក់របស់ក្រុមហ៊ុន Etam នៅក្នុងកម្មសិទ្ធិរបស់គាត់។ លោក Philip បានក្លាយជាអ្នកមានបំផុតម្នាក់នៅចក្រភពអង់គ្លេសដែលត្រូវបានគេស្គាល់ថាជាភាពជោគជ័យខាងពាណិជ្ជកម្ម និងមិនធម្មតា។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)