Posted on Leave a comment

លោកមហាសេដ្ឋី Samprada Singh ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Alkem Laboratories, Ltd ដែលជាមន្ទីរពិសោធន៍ផលិតឱសថ និងការបង្កើតឱសថ

លោក Samprada Singh គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Alkem Laboratories, Ltd ដែលជាមន្ទីរពិសោធន៍ផលិតឱសថ និងការបង្កើតឱសថ ។ លោក Samprada បានធ្វើប្រតិបត្តិការនៅអឺរ៉ុប អាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក អាមេរិកខាងត្បូង និងសហរដ្ឋអាមេរិក។

នៅក្នុងឆ្នាំ ២០១៣ លោក Samprada ត្រូវបានជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតនៅលំដាប់ទី ៤៨ នៅក្នុងប្រទេសឥណ្ឌាដោយទស្សនាវដ្តី Forbes ។ ក្រុមហ៊ុន Alkem ឥឡូវនេះគឺជាក្រុមហ៊ុនផលិតឱសថដ៏ធំជាងគេនៅលំដាប់ទី ៥ នៅក្នុងប្រទេសឥណ្ឌា។ កាលពីឆ្នាំ ២០១៥ គាត់មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៨ ពាន់លានដុល្លារ។

ជីវិតដំបូង និងអាជីពជំនួញ៖

លោក Samprada Singh បានបង្កើតក្រុមហ៊ុន Alkem Laboratories Ltd រួមជាមួយប្អូនប្រុសរបស់គាត់គឺលោក Basudeo Narayan Singh ។ ក្នុងឆ្នាំ ១៩៧៣ បងប្រុសរបស់គាត់គឺជានាយកគ្រប់គ្រងក្រុមហ៊ុន Alkem ។ លោក Samprada គឺជាសហគ្រិនម្នាក់ដែលទទួលបានការគោរព​ និងទទួលបានជោគជ័យបំផុតនៃឧស្សាហកម្មឱសថនៅប្រទេសឥណ្ឌា។ ហើយគាត់ទទួលបានសញ្ញាប័ត្រ BCom ពីមហាវិទ្យាល័យវិស្វកម្មនៅ Gaya នៃសាកលវិទ្យាល័យ Patna នៅតំបន់ Bihar នៅក្នុងឆ្នាំ ១៩៥០ ។ គាត់ជានិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Patna ដែលមានគ្រួសារដ៏សាមញ្ញមួយ។ ហើយគាត់បានក្លាយជាប្រធានក្រុមហ៊ុនឱសថដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌាដែលជារឿងមួយមិនធម្មតារបស់លោក  Samprada Singh ។

លោក Samprada ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Alkem Laboratories ដែលជាមន្ទីរពិសោធន៍ផលិតឱសថ និងការបង្កើតឱសថ ។  គាត់ធំទ្បើងនៅតំបន់ Bihar ដែលក្តីសុបិន្តរបស់គាត់ចង់ក្លាយជាវេជ្ជបណ្ឌិតម្នាក់។ នៅឆ្នាំ ១៩៤៦ គាត់បានចូលមហាវិទ្យាល័យ Gaya នៃសាកលវិទ្យាល័យ Patna ដើម្បីក្លាយជាអ្នកជំនាញពាណិជ្ជកម្មម្នាក់។ នៅពេលដែលគាត់ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាគាត់បានគិតថាគាត់នឹងដូចជាឪពុកម្តាយគាត់ដែលជាអ្នកធ្វើកសិកម្ម។

នៅឆ្នាំ ១៩៥៣ លោក Samprada បានបើកអាជីវកម្មដំបូងរបស់គាត់គឺហាងលក់ឧសថវេជ្ជសាស្ត្រតូដ៏ចមួយនៅទីក្រុង Patna ។ ប្រាំពីរឆ្នាំបន្ទាប់ពីបើកហាងវេជ្ជសាស្ត្រលោក Samprada មានអារម្មណ៍ថាវាមិនគ្រប់គ្រាន់ទេ។ គាត់បានចាប់ផ្តើមអាជីវកម្មចែកចាយឱសថនៅក្នុងឆ្នាំ ១៩៦០ ។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះគាត់គឺជាវេជ្ជបណ្ឌិត និងជានាយកប្រតិបត្តិជាន់ខ្ពស់។ ជាថ្មីម្តងទៀតបន្ទាប់ពីពីរបីឆ្នាំគាត់បានគិតរួចហើយអំពីវិធីថ្មីដើម្បីពង្រីកឱកាសដែលបានកំណត់សម្រាប់អាជីវកម្មចែកចាយនៅទីក្រុង Patna ។

លោក Sampradaបានផ្លាស់ទៅទីក្រុងបុមបៃជាកន្លែងដែលគាត់បានសំរេចចិត្តថានឹងបង្កើតក្រុមហ៊ុនឱសថផ្ទាល់ខ្លួនរបស់គាត់ក្រោមឈ្មោះមន្ទីរពិសោធន៍ Alkem។ ហើយគាត់បានសារភាពថាការចាប់ផ្តើមរបស់ក្រុមហ៊ុនគឺមិនងាយស្រួលនោះទេ។ លោក Samprada បានមានប្រសាសន៍ថា “មានទំនាស់ជាច្រើននៃអំណាចនៅក្នុងឧស្សាហកម្មនេះហើយមនុស្សជាច្រើនមិនចង់ឃើញខ្ញុំជោគជ័យទេ” ។ ក្រៅពីនេះ “ដើមទុនវិនិយោគដំបូងក្នុងក្រុមហ៊ុនគឺតូចហើយឆ្នាំដំបូងមានការលំបាកផ្នែកហិរញ្ញវត្ថុ” ។ ក្រុមហ៊ុនបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនដោយផ្តោតលើការប្រឆាំងនឹងបាក់តេរី, NSAIDs ជាដើមដែលនៅពេលនោះគឺជាផ្នែកព្យាបាលដ៏សំខាន់។

ក្នុងឆ្នាំ ១៩៨៩ មន្ទីរពិសោធន៍ Alkem Labs បានផលិតឧសថបានដោយជោគជ័យដែលជាប្រភេទថ្នាំអង់ទីប៊ីយោទិចស៊ីអ៊ីត។ តម្លៃប្រកួតប្រជែងដែលផ្តល់ដោយមន្ទីរពិសោធន៍ Alkem Labs មិនអាចត្រូវបានផ្គូរផ្គងដោយក្រុមហ៊ុនបារាំងដែលត្រូវបញ្ឈប់ការផលិតទាំងស្រុងនោះទេ។ វាបានផ្តល់ឱ្យក្រុមហ៊ុននូវភាពមើលឃើញ និងភាពជឿជាក់ថ្មី” ។ សព្វថ្ងៃនេះមន្ទីរពិសោធន៍ Alkem Labs បានជាប់ចំណាត់ថ្នាក់លេខ ៥ នៅក្នុងទីផ្សារក្នុងស្រុក និងការលក់តេស្ដពន្ធ ៧៥ លានក្នុងមួយឆ្នាំដែលប្រហែលបរិមាណច្រើនជាងការលក់ម៉ូលេគុលនៅលើពិភពលោកទៅទៀត។ ពន្ធក៏មានចំនួនប្រហែល ១៥ ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុនផងដែរ។ អស់រយៈពេលជាច្រើនឆ្នាំទីផ្សារ និងផ្នែកហិរញ្ញវត្ថុបានក្លាយជាចំណុចខ្លាំងបំផុតរបស់មន្ទីរពិសោធន៍ Alkem ។ ហើយមន្ទីរពិសោធន៍ Alkem Labs មានកំណត់ត្រាដ៏រឹងមាំ។ តាមពិតមន្ទីរពិសោធន៍ Alkem សព្វថ្ងៃគឺជាយីហោរបស់ក្រុមហ៊ុនចំនួន ១២ ក្នុងចំណោមយីហោ  pharma  ៣០០ នៅប្រទេសឥណ្ឌា។

លោក Samprada ផ្តោតសំខាន់លើការរីកចម្រើននៃក្រុមហ៊ុនរបស់គាត់ចំពោះសមត្ថភាពរបស់គាត់ក្នុងការរក្សាទំនាក់ទំនងដ៏ល្អបំផុតដែលអាចធ្វើបានជាមួយនិយោជិកសហការី និងអ្នកចែកចាយរបស់គាត់។ “ការទទួលបានការទុកចិត្ត និងការប្តេជ្ញាចិត្តពីប្រជាជនគឺជារឿងមួយដ៏សំខាន់បំផុតដើម្បីទទួលបានជោគជ័យ។ អ្នកត្រូវតែធ្វើឱ្យប្រាកដថាមនុស្សទាំងអស់ដែលអ្នកធ្វើការជាមួយមិនថាពួកគេធ្វើការនៅក្នុងក្រុមហ៊ុនឬស្ថាប័ននោះទេពួកគេសប្បាយចិត្តហើយអ្នកក៏ត្រូវធ្វើឱ្យពួកគេរីកចម្រើនផងដែរនៅពេលក្រុមហ៊ុនពង្រីកអាជីវកម្ម” ។

នៅអាយុ ៨៣ ឆ្នាំលោក Samprada នៅតែមានផែនការល្អសម្រាប់អនាគតក្រុមហ៊ុន។ មិនត្រឹមតែគាត់ត្រៀមបើកសាខាថ្មីប៉ុណ្ណោះទេប៉ុន្តែគាត់ក៏មានបំណងធ្វើឱ្យមន្ទីរពិសោធន៍ Alkem Labs ទទួលបានគ្រឿងឥស្សរិយយសឥណ្ឌាកំពូលៗទាំង ៥ នៅក្នុងរយៈពេល ២ ឆ្នាំជាពិសេសការបង្កើនវត្តមានអន្តរជាតិបន្ថែមលើការបង្រួបបង្រួមនៅក្នុងស្រុកទៀតផងដែរ។ ​​​​​​​​​

លោក Samprada Singh មានអាយុ ៨៨ ឆ្នាំហើយនៅតែចូលរួមការប្រជុំទៀងទាត់ និងទៅការិយាល័យជារៀងរាល់ថ្ងៃ។ គាត់ជឿជាក់ថាជោគជ័យទាំងអស់របស់គាត់គឺអាចធ្វើទៅបានដោយសារតែមានការគាំទ្រឥតឈប់ឈរពីប្អូនប្រុសរបស់គាត់គឺលោក Basudeo Singh ។ បច្ចុប្បន្នគាត់គឺជាសហគ្រិនដ៏ចំណាស់ជាងគេនៅក្នុងឧស្សាហកម្មផលិតឱសថ ។ មន្ទីរពិសោធន៍ Alkem មានទីស្នាក់ការធំនៅ Lower Parel (Mumbai) ។ វាមានរោងចក្រនៅទូទាំងប្រទេសឥណ្ឌាដូចជា Baddi (Himachal Pradesh), Taloja (Maharashtra ជិតទីក្រុង Mumbai), Sikkim, Daman និងទីតាំងមួយចំនួនផ្សេងទៀតក៏នៅទីនោះផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply