លោក Ron Sim Chye Hock កើតនៅឆ្នាំ ១៩៥៨ ដែលជាអ្នកជំនួញ និងជាវិនិយោគិនជនជាតិសិង្ហបុរី។ គាត់គឺជាស្ថាបនិកនៃក្រុមហ៊ុន Osim International ។ ក្នុងឆ្នាំ ២០១៣ លោក Ron បានជាប់ចំណាត់ថ្នាក់ទី 20 នៅក្នុងបញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes ឆ្នាំ ២០១៣ របស់ប្រទេសសិង្ហបុរី។
អាជីពធុរកិច្ច៖
លោក Ron បានបង្កើតក្រុមហ៊ុន Osim International ដែលជាក្រុមហ៊ុនឧបករណ៍អេឡិចត្រូនិច និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះនៅក្នុងឆ្នាំ ១៩៧៩។ បន្ទាប់ពីជិតមួយទសវត្សគាត់បានផ្តាច់ប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងហុងកុង និងសាធារណរដ្ឋចិន។ ហើយគាត់ក៏ជាម្ចាស់ក្រុមហ៊ុន Richlife ដែលមានមូលដ្ឋាននៅប្រទេសចិន អាស៊ីអាគ្នេយ៍ និងនៅតំបន់ Brookstone ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ២០១២ គាត់ត្រូវបានចុះនៅក្នុងបញ្ជីដែលជាអ្នកមានជាងគេបំផុតទាំង ៥០ របស់ប្រទេសសិង្ហបុរីរបស់ទស្សនាវដ្តី Forbes ។
ទ្រព្យសម្បត្តិ៖ Ron Sim
លោក Ron ត្រូវបានគេប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់មួយពាន់លានដុល្លារដែលភាគច្រើនដោយសារតែភាគហ៊ុនរនៅក្រុមហ៊ុន Osim International បានកើនឡើងយ៉ាងឆាប់រហ័ស។
ការបណ្តាក់ទុន៖
លោក Ron Sim គឺជាសមាជិកក្រុមប្រឹក្សាយោបល់នៃសាលា Lee Kong Chian ធុរកិច្ចនៅប្រទេសសិង្ហបុរី។ ហើយគាត់ក៏ធ្លាប់ជាសមាជិកគណៈកម្មាធិការនៃគណៈកម្មាធិការសហគ្រាសសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហគ្រាសអន្តរជាតិ និងសាជីវកម្មអភិវឌ្ឍន៍ Sentosa និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសប្បុរសធម៌ និងសហគមន៍មន្ទីរពេទ្យ។ ក្នុងឆ្នាំ ២០០៤ លោក Ron ជាអ្នកទទួលបានពានរង្វាន់សហគ្រិនប្រចាំឆ្នាំ។
ប្រភព៖ Phnom Penh HR
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)