Posted on Leave a comment

លោកមហាសេដ្ឋី Dietrich Mateschitz ជាអ្នកបង្កើតក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងថាមពល Red Bull

លោក Dietrich Mateschitz កើតនៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ១៩៤៤ ដែលជាអ្នកជំនួញជនជាតិអូទ្រីស ។ គាត់គឺជាអ្នកបង្កើតក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងថាមពល Red Bull និងជាអ្នកកាន់កាប់ភាគហ៊ុន ៤៩ ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន ។ គិតត្រឹមខែ សីហា ឆ្នាំ ២០១៦ លោក Mateschitz ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៤,៧ ពាន់លានដុល្លារ ។

ជីវប្រវត្តិ៖

លោក Mateschitz បានពីចំណាយរយះពេល ១០ ឆ្នាំដើម្បីបានបញ្ចប់ការសិក្សាពីសាលា Hochschule für Welthandel ដែលបច្ចុប្បន្ននេះវាគឺជាសាកលវិទ្យាល័យសេដ្ឋកិច្ច និងរដ្ឋបាលពាណិជ្ជកម្ម ។ លោក Mateschitz បានចាប់ផ្តើមធ្វើការឲ្យក្រុមហ៊ុន Unilever ហើយក្រោយមកគាត់បានផ្លាស់ប្តូរការងាររបស់គាត់ដោយបានទៅធ្វើការនៅក្នុងក្រុមហ៊ុនផលិតគ្រឿងសំអាង Blendax ដែលជាក្រុមហ៊ុនផលិតគ្រឿងសំអាងអាល្លឺម៉ង់ ។

នៅឆ្នាំ ១៩៨៤ លោក Mateschitz បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Red Bull GmbH ជាមួយដៃគូរបស់គាត់គឺលោក Chaleo និង Chalerm Yoovidhya ដោយបានចាប់ផ្តើមបើកដំណើរការនៅក្នុងទីក្រុងអូទ្រីសក្នុងឆ្នាំ ១៩៨៧ ។ ហើយក្រោយមកក្រុមហ៊ុនរបស់គាត់បានប្រែក្លាយជាក្រហ៊ុនផលិតភេសជ្ជៈ Red Bull នឹងបានក្លាយទៅជាក្រុមហ៊ុនផលិតភេសជ្ជៈនាំមុខគេនៅក្នុងពិភពលោកក្នុងចំណោមក្រុមហ៊ុនផលិតភេសជ្ជៈថាមពលទាំងអស់ ។

លោក Mateschitz បានរស់នៅក្នុងតំបន់ Fuschl am See នៅក្នុងប្រទេសអូទ្រីសហើយគាត់ក៏ជាម្ចាស់ដែនកោះ Laucala និងកោះ Fiji ដោយបានទិញក្នុងតម្លៃ ៧ លានផោន ។ ក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនរបស់លោក Mateschitz បានទិញយកនាវាមុជទឹកមួយគ្រឿងដែលមានឈ្មោះថា DeepFlight Super Falcon សម្រាប់កម្មសិទ្ធិផ្ទាល់ខ្លួនដែលមានតម្លៃ ១,៧ លានដុល្លារសម្រាប់ឲ្យភ្ញៀវមកទស្សនានៅឯរមណីយដ្ឋាននៅឯកោះ Laucala ។

ប្រភព​៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply