Posted on Leave a comment

លោកមហាសេដ្ឋី Gustavo Cisneros ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Grupo Cisneros ដែលបានគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំជាងគេបំផុតនៅលើពិភពលោក

លោក Gustavo Cisneros កើតនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ដែលជាអ្នកជំនួញវេណេស៊ុយអេឡា​ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Grupo Cisneros ។

ការអប់រំ៖

លោក Gustavo បានបញ្ចប់ការសិក្សានៅសាលា Suffield Academy នៅក្នុងរដ្ឋ Connecticut ក្នុងឆ្នាំ ១៩៦៣ ។ ហើយគាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Babson នៅក្នុងរដ្ឋ Massachusetts ក្នុងឆ្នាំ ១៩៦៨ ។

ក្រុមហ៊ុន Grupo Cisneros

ក្រុមហ៊ុន Grupo Cisneros គឺជាក្រុមហ៊ុនមួយដែលបានគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក ។ លោក Gustavo បានក្លាយជាប្រធានក្រុមហ៊ុន Grupo Cisneros នៅពេលគាត់មានអាយុ ២៥ ឆ្នាំ ។ ទ្រព្យសម្បត្តិរបស់គាត់បានមកពីការកាន់កាប់នៅក្នុងក្រុមហ៊ុន Grupo ដែលជាប្រព័ន្ធផ្សព្វផ្សាយ កំសាន្ត ទូរគមនាគមន៍ និងជាក្រុមហ៊ុនផលិតផលប្រើប្រាស់ ។

ក្រុមហ៊ុន Grupo Cisneros គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តជាភាសាអេស្ប៉ាញដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក ។ លោក Gustavo គឺជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុន Grupo Cisneros ។ ហើយគាត់ក៏ជាម្ចាស់ស្ថានីយ៍ទូរទស្សន៍អន្ដរជាតិដោយបានផលិត និងចែកចាយផលិតផលលើប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តនៅទូទាំងពិភពលោក និងជាម្ចាស់បណ្តាញទូរទស្សន៍នៅក្នុងប្រទេសវេណេស៊ុយអេឡាផងដែរ ។

លោក Gustavo បានពង្រីកប្រតិបត្តិការរបស់គាត់នៅខាងក្រៅប្រទេសវេណេស៊ុយអេឡា និងចូលទៅកាន់ទីផ្សារក្រៅប្រទេសរួមទាំងសហរដ្ឋអាមេរិក អេស្បាញ និងប្រទេសចិននាពេលថ្មីៗនេះផងដែរ ។ នៅខែ សីហា ឆ្នាំ ២០១៣ លោក Gustavo បានតែងតាំងកូនស្រីរបស់គាត់ឈ្មោះ Adriana Cisneros de Griffin ជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Grupo Cisneros ។ ហើយគាត់បានកំពុងអភិវឌ្ឍតំបន់ត្រូពិកដែលជារមណីយដ្ឋានដែលបានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារនៅតំបន់ Miches នៅជិតទីក្រុង Punta Cana សាធារណរដ្ឋ Dominican ។

ការចាប់បើកដំណើរការរមណីយដ្ឋាននេះត្រូវបានកំណត់ពេលសម្រាប់នៅឆ្នាំ ២០១៩ ។ លោក Gustavo ត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅលើពិភពលោក ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ១,៣៨ ពាន់លានដុល្លារអាមេរិកគិតត្រឹមនៅឆ្នាំ ២០១៧ ។

ទ្រព្យសម្បត្តិ៖ Gustavo Cisneros 

លោក Gustavo Cisneros គឺជាអ្នកគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសវេណេស៊ុយអេឡាដែលមានទ្រព្យសម្បត្តិចំនួន ៤ ពាន់លានដុល្លារ ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមហាសេដ្ឋីម្នាក់ដែលមានជាងគេបំផុតនៅលើពិភពលោក ។ ហើយគាត់ត្រូវបានគេហៅគាត់ថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់របស់ប្រទេសអាមេរិកឡាទីន ។ ថ្វីត្បិតតែគាត់ជាជនជាតិគុយបាក៏ពិតមែនប៉ុន្តែគាត់បានកើតនៅក្នុងប្រទេសវេណេស៊ុយអេឡាហើយក្រោយមកគាត់បានមករស់នៅក្នុងសាធារណរដ្ឋ Dominican តាំងពីដើមទសវត្ស ១៩៩០ ។

គាត់ត្រូវបានគេស្គាល់ថាជាវិនិយោគិន​ និងជាម្ចាស់ទ្រព្យសម្បត្តិរួមទាំងរមណីយដ្ឋានជាច្រើនលានដុល្លារក៏ដូចជាការបណ្តាក់ទុនរកស៊ីនៅខាងក្រៅប្រទេសផងដែរ ។ ជាមួយនឹងប្រាក់ចំណូលដ៏ខ្ពស់របស់គាត់ត្រូវបានគេមើលឃើញថាគាត់បានចូលរួមបរិច្ចាគដល់អង្គការសប្បុរសធម៌ផ្សេងៗ ជាច្រើន និងកម្មវិធីផ្សេងៗ ទៀតផងដែរ ។

លោក Gustavo បានរៀបការជាមួយលោកស្រី Patricia Phelps de Cisneros ។ លោកស្រី Patriciaក៏ជាអ្នកផ្តល់ជំនួយដ៏សំខាន់ម្នាក់ផងដែរដល់សារមន្ទីរសិល្បៈទំនើប MoMA នៅទីក្រុងញូវយ៉កចាប់តាំងពីឆ្នាំ ១៩៩២ ។ ហើយគាត់ក៏បានចូលរួមវិភាគទានដល់សារមន្ទីរសិល្បៈនៅក្នុងទីក្រុងឡូសអង់សឺឡែសផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply