Posted on Leave a comment

លោកមហាសេដ្ឋី Bruce Karsh ជាវិនិយោគិនជនជាតិអាមេរិក និងជាអតីតមេធាវី

លោក Bruce Karsh កើតនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៥៥ ដែលជាវិនិយោគិនជនជាតិអាមេរិក និងជាអតីតមេធាវី ។ នៅដើមទសវត្សឆ្នាំ ១៩៨០ គាត់គឺជាក្រឡាបញ្ជីរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ។ ហើយក្រោយមកគាត់បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុន OMelveny & Myers ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Sun និងក្រុមហ៊ុន TCW Group ។

គាត់បានបង្កើតក្រុមហ៊ុន Oaktree Capital Management ក្នុងឆ្នាំ ១៩៩៥ ក្រោយមកគាត់បានក្លាយជាប្រធានក្រុមហ៊ុន ។ គិតត្រឹមខែ សីហា ឆ្នាំ ២០១៦ យោងទៅតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្ដិសរុបចំនួន ១,៩៨ ពាន់លានដុល្លារ​ ។ ហើយគាត់ក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃ Tribune Media ផងដែរ ។

ជីវិតដំបូង៖

លោក Bruce បានកើតក្នុងឆ្នាំ ១៩៥៥ នៅក្នុងគ្រួសារជ្វីហ្វមួយដែលជាកូនប្រុសរបស់លោក David H. Karsh និងលោកស្រី Roberta “Bobby” Karsh ។ នៅឆ្នាំ ១៩៧៤ គាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Ladue Horton Watkins ។ នៅឆ្នាំ ១៩៧៧ គាត់បានទទួលបាន A.B. បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Duke ជាកន្លែងដែលគាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ។ នៅឆ្នាំ ១៩៨០ គាត់បានទទួលសញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យច្បាប់នៃរដ្ឋ Virginia ។ ពេលនៅសាកលវិទ្យាល័យរដ្ឋវីជីនៀគាត់បានបម្រើការងារជានិពន្ធនាយកសម្រាប់ការត្រួតពិនិត្យច្បាប់រដ្ឋ Virginia ។

អាជីព៖

លោក Bruce បានបម្រើការជាក្រឡាបញ្ជីនៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក ។ ហើយក្រោយមកគាត់បានទៅធ្វើការជាមេធាវីម្នាក់នៅក្នុងក្រុមហ៊ុនច្បាប់ O’Melveny & Myers ។ បន្ទាប់មកគាត់បានបម្រើការជាជំនួយការរបស់មហាសេដ្ឋី Eli Broad ដែលពេលនោះជាប្រធានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Sun ។

នៅឆ្នាំ ១៩៨៧ ក្រុមហ៊ុនធានារ៉ាប់រង Broad បានក្លាយជាអតិថិជនរបស់ក្រុមហ៊ុន TCW Group ។ មិនយូរប៉ុន្មានលោក Bruce ត្រូវបានជួលដោយលោក Howard Marks ដើម្បីគ្រប់គ្រងបំណុលរបស់ក្រុមហ៊ុន TCW ។ គាត់ក៏បានបម្រើការជានាយកគ្រប់គ្រងនៃក្រុមហ៊ុន TCW  និងជាអ្នកគ្រប់គ្រងមូលនិធិឥណទានពិសេសនៅទីនោះផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply