លោក Alisher Burkhanovich Usmanovកើតនៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ១៩៥៣ គាត់គឺជាមហាសេដ្ឋីជនជាតិរុស្ស៊ី ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes កាលពីឆ្នាំ ២០១៧ លោក Alisher មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,១ ពាន់លានដុល្លារ ។
យោងតាមសន្ទស្សន៍របស់ទស្សនាវដ្តី Bloomberg កាលពីខែ ធ្នូ ឆ្នាំ ២០១៣ បានរាយការណ៍ថាទ្រព្យសម្បត្តិរបស់លោក Alisher មានចំនួនសរុបប្រមាណ ១៩,៦ ពាន់លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានជាងគេបំផុតទី ៣៧ នៅលើពិភពលោក ។ នៅខែ ឧសភា ឆ្នាំ ២០១៤ កាសែត The Sunday Times បានដាក់ឈ្មោះរបស់គាត់ទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២ នៅចក្រភពអង់គ្លេសដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១០.៦៥ កោដិ ។
លោក Alisher បានកសាងទ្រព្យសម្បត្តិរបស់គាត់តាមរយៈឧស្សាហកម្មលោហៈនិងរ៉ែ និងការវិនិយោគ ។ គាត់ក៏ជាម្ចាស់ភាគហ៊ុនភាគច្រើននៃក្រុមហ៊ុន Metalloinvest ដែលជាក្រុមហ៊ុនឧស្សាហកម្មលោហៈនិងរ៉ែនៅប្រទេសរុស្ស៊ីដែលបានបង្រួបបង្រួមក្នុងឆ្នាំ ២០០៦ ។
គាត់ក៏ជាសហម្ចាស់នៃប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំទីពីររបស់ប្រទេសរុស្ស៊ីគឺក្រុមហ៊ុន MegaFon និងជាសហម្ចាស់នៃក្រុមហ៊ុន Mail.ru ដែលជាក្រុមហ៊ុនអ៊ីនធឺណេតដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសរុស្ស៊ីដែលមានភាគហ៊ុននៅក្នុង web portals ដ៏ពេញនិយមដូចជា Odnoklassniki, Vkontakte ។
លោក Alisher គឺជាវិនិយោគិនធំបំផុតរបស់មូលនិធិឌីជីថល Sky Technologies(DST)និងបានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយចំនួនផ្សេងទៀតផងដែរ ។ គាត់គឺជាប្រធានក្រុមហ៊ុន FIE ដែលជាស្ថាប័នគ្រប់គ្រងអន្តរជាតិមួយ ។ ហើយគាត់ក៏ជាភាគទុនិកនៅក្នុងក្លឹបបាល់ទាត់ Arsenal ផងដែរ ។ នៅខែ កុម្ភៈ ឆ្នាំ ២០០៨ ក្រុមហ៊ុន Metalloinvest របស់គាត់ក៏បានក្លាយជាអ្នកឧបត្ថម្ភរបស់ Dinamo Moscow ដែលជាក្រុមបាល់ទាត់រដ្ឋធានីរបស់ប្រទេសរុស្ស៊ីផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)