Posted on Leave a comment

លោកមហាសេដ្ឋី Alexander Mashkevitch ជាអ្នកជំនួញ និងជាអ្នកវិនិយោគនៅប្រទេសកាហ្សាក់ស្ថាន

លោក Alexander Antonovich Mashkevitch កើតនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ១៩៥៤ ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគ ។ គាត់មានសិទ្ធិកាន់កាប់សំខាន់ៗនិងមានទំនាក់ទំនងផ្នែកនយោបាយយ៉ាងជិតស្និទ្ធនៅក្នុងប្រទេសកាហ្សាក់ស្ថាន ។ គាត់មានទាំងសញ្ជាតិកាហ្សាក់ស្តង់ និងអ៊ីស្រាអែល ។

ជីវប្រវត្តិ៖

លោក Mashkevich និង Mashkevich, Patokh Chodiev និង Alijan Ibragimov បានរួមគ្នាសហការបង្កើត “ Trio” ដែលជាក្រុមអ្នកជំនួញកាហ្សាក់ស្ថានដែលបានក្លាយជាមហាសេដ្ឋី ។ អ្នកទាំងបីទទួលបានការគ្រប់គ្រងលើការធ្វើឯកជនភាវូបនីយកម្មក្រូមីញ៉ូមអាល់មីណា និងឧស្ម័ននៅប្រទេសកាហ្សាក់ស្ថាន ។

ជាមួយដៃគូជំនួញរបស់គាត់គឺលោក Chodiev និង Ibragimov, Mashkevich ដែលជាម្ចាស់ភាគហ៊ុនដ៏សំខាន់មួយនៅក្នុងក្រុមហ៊ុនសាជីវកម្មធនធានធម្មជាតិ (ENRC) ហើយឥឡូវនេះជាក្រុមហ៊ុនសាជីវកម្មធនធានធម្មជាតិដ៏ឈានមុខគេមួយនៅលើពិភពលោក ។ ក្រុមហ៊ុន ENRC ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានចាប់ផ្តើមប្រតិបត្តិការជាច្រើននៅប្រទេសកាហ្សាក់ស្ថាន និងអាហ្វ្រិកដោយទទួលបានប្រតិបត្តិការរុករករ៉ែជាច្រើននៅអឺរ៉ុបខាងកើត និងអាហ្វ្រិកផងដែរ ។

ក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុន​ ENRC រកបានប្រាក់ចំណេញ ១,៤៦២ លានដុល្លារលើការលក់ចំនួន ៣,៨ ពាន់លានដុល្លារ ។ក្រុមហ៊ុន ENRC ត្រូវបានបណ្តែតលើទីផ្សារភាគហ៊ុនរបស់ទីក្រុងឡុងដ៍ក្នុងខែ ធ្នូ ឆ្នាំ ២០០៧ ដោយមានមូលធននីយកម្មទីផ្សារលើការទទួលយកប្រមាណ ៦,៨ ពាន់លានផោន ។

លោក Mashkevich បានបម្រើការជាប្រធានសភាជ្វីហ្វអាស៊ីអឺរ៉ុប (EAJC) រហូតដល់ឆ្នាំ ២០១១​ ។ សភាជ្វីហ្វអាស៊ីអឺរ៉ុប (EAJC)គឺជាសាខាមួយក្នុងចំណោមសាខាទាំង ៥ នៅក្នុងតំបន់នៃសភាជ្វីហ្វរបស់ពិភពលោក (WJC) ។ លោក Mashkevich បានទៅចូលរួមមើលសាលាប្រជុំជាច្រើននៅជុំវិញពិភពលោកហើយបានជួបជាមួយបុគ្គលលេចធ្លោជាច្រើន ។ នៅឆ្នាំ ២០០២ គាត់បានជួបប្រជុំឯកជនជាមួយលោក Shimon Peres ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសនៅពេលនោះផងដែរ ។

លោក Mashkevich គឺជាម្ចាស់ក្រុមហ៊ុនម្នាក់ក្នុងចំណោមម្ចាស់ក្រុមហ៊ុន Alferon Management ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ។​ក្រុមហ៊ុន Alferon Management ទទួលបានប្រតិបត្តិការរុករករ៉ែនៅកន្លែងផ្សេងៗគ្នាដូចជាហ្សំប៊ីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥណ្ឌូនេស៊ី កូសូវ៉ូរុស្ស៊ី និងប្រទេសដទៃទៀតផងដែរ ។

នៅឆ្នាំ ២០១០ គាត់ស្ថិតក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកលេខ ៣ របស់ទស្សនាវដ្តី Forbes និងលេខ ២៨៧ ។ គិតត្រឹមឆ្នាំ ២០១៧ គាត់ស្ថិតក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកលេខ ១០៩៨ ដែលមានទ្រព្យសម្បត្តិសរុមប្រមាណ ១,៩ ពាន់លានដុល្លារ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply