Posted on Leave a comment

លោកមហាសេដ្ឋី Shaul Shani ជាអតីតស្ថាបនិករបស់ក្រុមហ៊ុន Oshap Technologies

លោក Shaul Shani កើតនៅឆ្នាំ ១៩៥៥ ដែលជាអ្នកជំនួញ និងជាអ្នកវិនិយោគ ។

អាជីព៖

លោក Shani បានចាប់ផ្តើមវិនិយោគនៅក្នុងមុខជំនួញរបស់គាត់ចាប់តាំងពីទសវត្សឆ្នាំ ១៩៨០ ។ គាត់គឺជាអតីតស្ថាបនិករបស់ក្រុមហ៊ុន Oshap Technologies ដែលត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៨២ ។ នៅឆ្នាំ ១៩៩៩ គាត់បានលក់ក្រុមហ៊ុនរបស់គាត់ទៅឱ្យក្រុមហ៊ុន SunGard ក្នុងតម្លៃ ២១០ លានដុល្លារអាមេរិក ។ គាត់ក៏ជាសហស្ថាបនិករបស់ក្រុមហ៊ុន Sapiens International Corporation និង Tecnomatix ដែលជាក្រុមហ៊ុនចំនួនពីរដែលត្រូវបានចុះបញ្ជីនៅក្នុង NASDAQ ។

លោក Shani បានបង្កើតក្រុមហ៊ុនទូរគមនាគមន៍ Global Village Telecom ដែលជាក្រុមហ៊ុនទូរគមនាគមន៍មួយនៅក្នុងប្រទេសប្រេស៊ីលដែលត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៩៩ ។ ហើយក្រោយមកគាត់លក់វាទៅឱ្យក្រុមហ៊ុន Vivendi ក្នុងតម្លៃ ៤.៥ កោដិដុល្លារក្នុងឆ្នាំ ២០០៩ ដែលរកប្រាក់ចំណេញបានចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Swarth Group ដែលកាន់កាប់ភាគហ៊ុនចំនួន ៤៤ ភាគរយនៃក្រុមហ៊ុន ECI Telecom ។ គាត់ក៏ជាដៃគូនៅក្នុងក្រុមហ៊ុន Magnum Technologies ។ កាលពីខែ ឧសភា ឆ្នាំ ២០១៥ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣,០ ពាន់លានដុល្លារអាមេរិក ។

ទ្រព្យសម្បត្តិ៖ Shaul Shani

លោក Shaul Shani គឺជាសហគ្រិនជនជាតិអ៊ីស្រាអែលម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣ ពាន់លានដុល្លារ ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅក្នុងប្រទេសអ៊ីស្រាអែលនាពេលបច្ចុប្បន្ននេះ ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងជាសហស្ថាបនិករបស់ក្រុមហ៊ុនជាច្រើនក្នុងទសវត្សឆ្នាំ ១៩៨០ ។

លោក Shani ក៏បានក្លាយជាវិនិយោគិនឈានមុខគេរបស់ក្រុមហ៊ុន Precise Software និង DSP Group និងក្នុងចំណោមក្រុមហ៊ុនដទៃផ្សេងទៀត ។ នៅចុងទសវត្សឆ្នាំ ១៩៩០ គាត់បានបង្កើតក្រុមហ៊ុនទូរគមនាគមន៍ដែលជាក្រុមហ៊ុនមួយដោយបានផ្សព្វផ្សាយជាសាធារណៈក្នុងឆ្នាំ ២០០៧ ។ ហើយពីរឆ្នាំក្រោយមកវាត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Vivendi ក្នុងឆ្នាំ ២០០៩ ក្នុងតម្លៃ ៤,៥ ពាន់លានដុល្លារ ។

ក្នុងពេលបច្ចុប្បន្ននេះគាត់បានចាប់ផ្តើមវិនិយោគជាមួយក្រុមហ៊ុន Swarth Group ក្នុងឆ្នាំ ២០០៧ ដោយបានបានចាប់ដៃគូជាមួយក្រុមហ៊ុន Ashmore ដែលជាក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសជាមួយនឹងទ្រព្យសម្បត្តិចំនួន ៧១ ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុន ECI Telecom ក្នុងតម្លៃ ១,២៥ ពាន់លានដុល្លារ ។

ក្រុមហ៊ុនវិនិយោគ Swarth របស់លោក Shani មិនត្រឹមតែផ្តោតលើវិស័យទូរគមនាគមន៍ សូហ្វវែរ និងសន្តិសុខតាមអ៊ិនធឺរណែតប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងផ្តោតលើការវិនិយោគផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងទីផ្សារមូលធន ប្រាក់កម្ចី និងការធ្វើពាណិជ្ជកម្មផងដែរ ។ នៅក្នុងដំណើរការនេះគាត់បានចាប់ផ្តើមបង្កើតទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លាន ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply