លោក Thongma Vijitpongpun គឺជាអតីតវិស្វករស៊ីវិលជនជាតិថៃ ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Pruksa ដែលបានបង្កើតទ្បើងនៅក្នុងឆ្នាំ ១៩៩៣ ហើយវាត្រូវបានសាងសង់ទៅជាអាគារដ៏ធំនៅលំដាប់ទី ២ នៅក្នុងប្រទេសថៃ ។ ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅឆ្នាំ ២០១៤ លោក Thongma បានដកហូតនូវអចលនទ្រព្យ Pruksa ហើយបានបង្កើតវាទៅជាម៉ាកយីហោថ្មីដែលមានឈ្មោះថាក្រុមហ៊ុន Pruksa Holding ។
ទ្រព្យសម្បត្តិ៖ Thongma Vijitpongpun
លោកThongma Vijitpongpun គឺជាពាណិជ្ជករជនជាតិថៃម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២ ពាន់លានដុល្លារ ។ គាត់គឺជាអតីតវិស្វករសំណង់ស៊ីវិល និងជាស្ថាបនិករបស់ក្រុមហ៊ុនអចលនទ្រព្យ Pruksa ដែលជាក្រុមហ៊ុនសាងសង់ផ្ទះ និងអភិវឌ្ឍន៍បុរី ផ្ទះល្វែង អចលនទ្រព្យ និងខុនដូដែលបានបង្កើតទ្បើងនៅក្នុងឆ្នាំ ១៩៩៣ ។
គំរោងចំនួន ១០០ របស់ក្រុមហ៊ុន Pruksa នៅជាយក្រុងបាងកកត្រូវបានរងគ្រោះដោយទឹកជំនន់ ។ គិតត្រឹមថ្ងៃនេះក្រុមហ៊ុនអចលនទ្រព្យ Pruksa បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យដ៏ធំនៅលំដាប់ទី ២ របស់ប្រទេសថៃដែលកំពុងពង្រីកបន្ថែមទៀតទៅក្នុងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាល់ឌីវ និងប្រទេសវៀតណាម ។
ហើយវាគ្រោងនឹងបើកដំណើរការគំរោងជាង ២០០ កន្លែងបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៣ ។ លោកThongma បានឈ្នះពានរង្វាន់ Asiamoney ដែលជានាយកប្រតិបត្តិដ៏ល្អបំផុតនៅប្រទេសថៃកាលពីប៉ុន្មានឆ្នាំមុន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖