លោក Theo Müller កើតនៅឆ្នាំ១៩៤០ ដែលជាអ្នកជំនួញជនជាតិអាឡឺម៉ង់ ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Unternehmensgruppe Theo Müller ដែលជាក្រុមហ៊ុនផលិតទឹកដោះគោស្រស់ ។
ជីវិតដំបូង៖
លោក Theo Müller កើតនៅទីក្រុង Aretsried ប្រទេសអាឡឺម៉ង់ ។ អាជីវកម្មរបស់គាត់ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៩៦ ដោយជីតារបស់គាត់ឈ្មោះ Ludwig Müller នៅទីក្រុង Aretsried រដ្ឋ Bavaria នៅឆ្នាំ ១៩៣៨ ។ លោក Müller បានគ្រប់គ្រងអាជីវកម្មនៅឆ្នាំ ១៩៧១ នៅពេលដែលអាជីវកម្មផលិតផលទឹកដោះគោមានតែកម្មករ ៤ នាក់ ។
ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន Müller បានទិញយកក្រុមហ៊ុន Robert Wiseman Dairies ដែលបានផ្គត់ផ្គង់ ៣០% នៃទីផ្សារទឹកដោះគោស្រស់របស់ចក្រភពអង់គ្លេសក្នុងតម្លៃ ២៨០ លានផោន ។ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៤ ក្រុមហ៊ុនបានយល់ព្រមទិញយកក្រុមហ៊ុនផលិតទឹកដោះគោរបស់ Dairy products Crest ក្នុងតម្លៃ ៨០ លានផោន ។
លោក Theo Muller បានអត្ថាធិប្បាយថា “ការនាំយកផលិតផលទឹកដោះគោទាំងពីរមុខពិតជាជួយបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនដែលបានបញ្ចូលគ្នាដើម្បីប្រកួតប្រជែងហើយនឹងធានាថាអតិថិជននៅតែទទួលបានផលិតផលដែលមានគុណភាពដោយចំណាយតិច” ។ លោក Theo Muller គឺជាម្ចាស់ក្រុមហ៊ុនតែមួយគត់ហើយនៅឆ្នាំ ២០១៥ លោក Ronald Kers គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហើយបានប្តូរលោក Heiner Kamps ដែលបានចូលនិវត្តន៍នៅឆ្នាំ ២០១៥ ។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុននេះបានប្រើប្រាស់កម្មករច្រើនជាង ២ ម៉ឺននាក់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖