Posted on Leave a comment

លោកមហាសេដ្ឋី Sunil Mittal ជាស្ថាបនិករបស់ក្រុមហ៊ុន Bharti Enterprises

លោក Sunil Bharti Mittal កើតនៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៥៧ ដែលជាសហគ្រិនជនជាតិឥណ្ឌា ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Bharti Enterprises ដែលបានវិនិយោគលើវិស័យទូរគមនាគមន៍ ធានារ៉ាប់រង អចលនទ្រព្យ ផ្សារទំនើប បដិសណ្ឋារកិច្ច កសិកម្ម និងម្ហូបអាហារ ។ ហើយក្រៅពីនេះគាត់ក៏បានចាប់ផ្តើមការបណ្តាក់ទុនលើអាជីវកម្មផ្សេងៗទៀតផងដែរ ។

ក្រុមហ៊ុន Bharti Airtel ដែលជាក្រុមហ៊ុនឈានមុខគេហើយវាក៏ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតនៅលំដាប់ទីបីរបស់ប្រទេសឥណ្ឌាដែលមានប្រតិបត្តិការនៅ ១៨ ប្រទេសទូទាំងអាស៊ី និងអាហ្វ្រិកដែលមានអតិថិជនជាង ៣៥០ លាននាក់ ។ ក្រុមហ៊ុន Bharti Airtel រកប្រាក់ចំណូលបានជាង ១៤,៧៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំសារពើពន្ធ ២០១៦ ។ ហើយគាត់ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីដែលជាប់នៅលំដាប់ទី ៨ របស់ប្រទេសឥណ្ឌា ។

នេះបើតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៧ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ២០០៧ គាត់បានទទួលរង្វាន់ Padma Bhushan ដែលជាកិត្តិយសស៊ីវិលទីបីរបស់ប្រទេសឥណ្ឌា ។ នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ គាត់ក៏បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិផងដែរ ។

ជីវិតដំបូង៖

លោក Sunil Bharti Mittal កើតនៅក្នុងគ្រួសារ Punjabi Aggarwal ។ ឪពុករបស់គាត់ឈ្មោះ Sat Paul Mittal ធ្លាប់ជាសមាជិកសភាហើយម្តាយរ​បស់គាត់ឈ្មោះ Rajya Sabha ក៏ធ្លាប់ធ្វើជាសមាជិកសភាជាតិឥណ្ឌាផងដែរ ។ លោក Sunil ត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាប្រធានរដ្ឋ Punjab ចំនួនពីរអាណត្តិពីឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៨២ ហើយក្រោយមកគាត់ត្រូវបានគេតែងតាំងឲ្យធ្វើជាប្រធានរដ្ឋ Rajya Sabha នៅឆ្នាំ ១៩៨៨ ។

គាត់បានចូលរៀននៅសាលា Wynberg Allen រដ្ឋ Mussoorie ប៉ុន្តែក្រោយមកគាត់បានចូលរៀននៅសាលា Scindia នៅរដ្ឋ Gwalior ហើយគាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៧៦ ពីសាកលវិទ្យាល័យ Panjab រដ្ឋ Chandigarh ជាមួយនឹងបរិញ្ញាបត្រសិល្បៈ និងវិទ្យាសាស្ត្រដែលបានសិក្សានៅមហាវិទ្យាល័យ Arya រដ្ឋ Ludhiana ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply