Posted on Leave a comment

លោកមហាសេដ្ឋី Clay Riddell ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Paramount Resources

លោក Clayton H. Riddell កើតនៅឆ្នាំ ១៩៣៦ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Paramount Resources ដែលមានមូលដ្ឋាននៅទីក្រុង Calgary រដ្ឋ Alberta ។

លោក Clayton មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែ មីនា ឆ្នាំ ២០១១ ។ នេះបើយោងតាមរយះទស្សនាវដ្ដី Forbes បានឲ្យដឹងថាគាត់ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅប្រទេសកាណាដា ។ ហើយគាត់ក៏ធ្លាប់ជាប្រធានសមាគមអ្នកភូគព្ភសាស្រ្តប្រេងកាណាដា និងជាប្រធានសមាគមអ្នកផលិតប្រេងនៅប្រទេសកាណាដាផងដែរ ។

គាត់បានចូលរួមបរិច្ចាគ ១០ លានដុល្លារដើម្បីបង្កើតមូលនិធិសម្រប់មហាវិទ្យាល័យ ។ នៅខែ ឧសភា ឆ្នាំ ២០១០ សាកលវិទ្យាល័យ Carleton បានប្រកាសបង្កើតកម្មវិធីបញ្ចប់ការសិក្សាដំបូងបង្អស់របស់ប្រទេសកាណាដាក្នុងការគ្រប់គ្រងផ្នែកនយោបាយដែលអាចធ្វើទៅបានតាមរយៈការបរិច្ចាគរបស់មូលនិធិ Riddell ។

គាត់គឺជាអ្នកបរិច្ចាគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សាកលវិទ្យាល័យ Carleton ។ ហើយគាត់ក៏ជាម្ចាស់ក្រុមហ៊ុន Perpetual Energy Inc និង Trilogy Energy Trust និងជាម្ចាស់ក្រុមហ៊ុន MGM Energy ផងដែរ ។ លោក Clayton គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Paramount Resources Ltd និង MGM Energy Corp ។ នេះបើគិតត្រឹមខែ មីនា ឆ្នាំ ២០១៤ ក្រុមហ៊ុន MGM Energy ទទួលបានការដេញថ្លៃកាន់កាប់ពីក្រុមហ៊ុន Paramount ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply