Posted on Leave a comment

លោកស្រីមហាសេដ្ឋី Sol Daurella ជាប្រធានក្រុមហ៊ុន Coca-Cola European Partners ដែលជាក្រុមហ៊ុនវិចខ្ចប់ផលិតផល និងចែកចាយភេសជ្ជៈកូកា – កូឡា

លោក​ស្រី Sol Daurella Comadrán កើតនៅឆ្នាំ ១៩៦៦ ដែលជាពាណិជ្ជករជនជាតិអេស្ប៉ាញ ។​ លោកស្រីគឺជាប្រធានក្រុមហ៊ុន Coca-Cola European Partners ដែលជាក្រុមហ៊ុនវិចខ្ចប់ផលិតផល និងចែកចាយភេសជ្ជៈកូកា – កូឡាដែលបានចែកចាយនៅក្នុងប្រទេសអឺរ៉ុបចំនួន ១៣ ដូចជាប្រទេសអេស្ប៉ាញ ព័រទុយហ្កាល់ បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៊ែលហ្សិក ហូឡង់ ន័រវែស ស្វ៊ីសនិងមាននៅក្នុងចំណោមប្រទេសផ្សេងៗទៀតផងដែរ ។

ជីវដំបូង៖

លោកស្រី Sol Daurella ទទួលបានសញ្ញាប័ត្រផ្នែករដ្ឋបាលអាជីវកម្ម និងទទួលបានអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាលា ESADE ។ គាត់បានសិក្សានៅប្រទេសស្វ៊ីស និងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកដែលទទួលបានអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ។ នៅឆ្នាំ ១៩៥១ ក្រុមគ្រួសាររបស់គាត់ទទួលបានអាជ្ញាប័ណ្ណធ្វើដប និងចែកចាយផលិតផលកូកា – កូឡានៅក្នុងប្រទេសអេស្ប៉ាញ ។

ក្រុមហ៊ុន Coca-Cola European Partners ត្រូវបានបង្កើតឡើងនៅខែ ឧសភា ឆ្នាំ ២០១៦ បន្ទាប់ពីការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Coca-Cola Iberian Partners, Coca-Cola Enterprises និងក្រុមហ៊ុន Coca-Cola Erfrischungsgetränke ។ ក្រុមហ៊ុន Coca-Cola European Partners ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុននៅក្នុងទីក្រុងអាំស្ទឺដាំ ទីក្រុងញូវយ៉ក ទីក្រុងឡុង និងទីក្រុងម៉ាឌ្រីដ ។

លោកស្រី Sol Daurella ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃស្ថាប័នមិនស្វែងរកប្រាក់ចំណេញ Círculo de Economía នៃទីក្រុងបាសេឡូណាផងដែរ ។ ហើយគាត់ក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃមហោស្រពជាតិនៃតំបន់ Catalonia និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Palau de la Música Catalana និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិ ESADE “Amigos del Museo del Prado និងជាសមាជនៃគ្រឹះស្ថានអប់រំអេស្ប៉ាញ “Empieza por Educar” ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply