លោក Giuseppe De’Longhi កើតនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ១៩៣៩ ដែលជាពាណិជ្ជកជនជាតិអ៊ីតាលី ។ គាត់គឺជាប្រធានក្រុមហ៊ុន De’Longhi SpA ដែលជាក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាលក្ខណៈគ្រួសារ ។
ជីវិតដំបូង៖
លោក Giuseppe បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Ca ‘Foscari នៃទីក្រុង Venice ។ គិតត្រឹមខែ សីហា ឆ្នាំ ២០១៥ លោក Giuseppe មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣,៦ ពាន់លានដុល្លារ ។
ទ្រព្យសម្បត្តិ៖ Giuseppe De’Longhi
លោក Giuseppe De’Longhi គឺជាពាណិជ្ជករជនជាតិអ៊ីតាលីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២,៦ ពាន់លានដុល្លារ ។ គាត់គឺជាប្រធានក្រុមហ៊ុន De’Longhi SpA ដែលជាក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាលក្ខណៈគ្រួសារ ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០២ ហើយវាត្រូវបានផ្លាស់ប្តូរពីក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់កំដៅទៅជាក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកនៅក្នុងទីក្រុង Treviso នៃប្រទេសអ៊ីតាលី ។
ក្រុមហ៊ុន De’Longhi គឺជាអាជីវកម្មអន្ដរជាតិដ៏ធំមួយជាមួយនឹងមូលធននីយកម្មទីផ្សារជិត ២,៩ ពាន់លានដុល្លារ ។ លោក Giuseppe De’Longhi បានទទួលសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Universita Ca ‘Foscari នៅក្នុងទីក្រុង Venice ។ សព្វថ្ងៃនេះគឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន De’Longhi SpA ចំណែកឯកូនប្រុសរបស់គាត់ឈ្មោះ Fabio មានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖