Posted on Leave a comment

លោកមហាសេដ្ឋី Luis Enrique Yarur Rey ជានាយកប្រតិបត្តិរបស់ធនាគារ Banco de Credito e Inversiones (Bci) ដែលជាធនាគារមួយឈានមុខគេរបស់ប្រទេសឈីលី

លោក Luis Enrique Yarur Rey គឺជាពាណិជ្ជករជនជាតិឈីលី ។​ គាត់គឺជាប្រធានធនាគារ Banco de Credito e Inversiones (Bci) ដែលមានច្រើនជាង ៣០០ សាខានៅទូទាំងប្រទេសឈីលី និងរដ្ឋ Florida ។ ធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៧ ហើយសព្វថ្ងៃវាគឺជាស្ថាប័នធនាគារដ៏ធំបំផុតមួយរបស់ប្រទេសឈីលីជាមួយនឹងទ្រព្យសម្បត្តិជាង ៤៥ ពាន់លានដុល្លារ ។ នៅឆ្នាំ ២០១៥ ធនាគារ Bci បានទិញយកធនាគារជាតិនៃរដ្ឋផ្លរីដាក្នុងតម្លៃ ៩៤៧ លានដុល្លារ ។ ការទិញនេះបានកត់សំគាល់ជាលើកដំបូងរបស់ធនាគារឈីលីដែលបានទិញយកស្ថាប័នហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ។

ទ្រព្យសម្បត្តិ៖ Luis Enrique Yarur Rey

លោក Luis Enrique Yarur Rey គឺជាអ្នកជំនួញជនជាតិឈីលីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៥ ពាន់លានដុល្លារ ។ គាត់ក៏មានភាគហ៊ុន ៤២% នៅក្នុងក្រុមហ៊ុន Empresas Juan Yarur S.A.C របស់ធនាគារធានារ៉ាប់រង និងក្រុមហ៊ុនផលិតអាហារ ។ លោក Luis Enrique មានភាគហ៊ុន ៥៤% នៅក្នុងធនាគារ Banco de Crédito e Inversiones (BCI) ដែលជាធនាគារមួយឈានមុខគេរបស់ប្រទេសឈីលី ។​ ក្រៅពីធ្វើជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ធនាគារ BCI គាត់បានបម្រើការជានាយកប្រតិបត្តិរបស់ធនាគារ BCI អស់រយៈពេល ១១ ឆ្នាំនឹងបានបម្រើការជាប្រធាននៅខែ តុលា ឆ្នាំ ១៩៩១ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply