Posted on Leave a comment

លោកមហាសេដ្ឋី Len Ainsworth ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ainsworth Game Technology ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនលេងហ្គេមដ៏ធំជាងគេបំផុតនៅលំដាប់ទី ២ នៅលើពិភពលោក

លោក Len Ainsworth គឺជាស្ថាបនិករបស់ក្រុមហ៊ុន Aristocrat ដែលបានបង្កើតទ្បើងនៅឆ្នាំ ១៩៥៣ ។ ឥឡូវនេះវាគឺជាក្រុមហ៊ុនផលិតម៉ាស៊ីនលេងហ្គេមដ៏ធំជាងគេបំផុតនៅលំដាប់ទី ២ នៅលើពិភពលោក ។ គាត់បានបង្កើតក្រុមហ៊ុនស្រដៀងគ្នាមួយទៀតគឺក្រុមហ៊ុន Ainsworth Game Technology ។ ហើយក្រោយមកគាត់បានលក់ភាគហ៊ុនភាគច្រើនរបស់គាត់ទៅឱ្យក្រុមហ៊ុនផលិតហ្គេមអូស្រ្តាលី Novomatic ។

ទ្រព្យសម្បត្តិ៖​ Len Ainsworth

លោក Len Ainsworth គឺជាសហគ្រិនជនជាតិអូស្ត្រាលីដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៣ ពាន់លានដុល្លារ ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតជាងគេនៅប្រទេសអូស្រ្តាលី ។ ដំបូងឡើយគាត់បានផ្លាស់ប្តូរអាជីវកម្មរបស់ឪពុកគាត់ទៅជាម៉ាស៊ីនស្លត់និងបានបង្កើតក្រុមហ៊ុន Aristocrat នៅឆ្នាំ ១៩៥៣ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុន Aristocrat បានក្លាយទៅជាក្រុមហ៊ុនផលិតម៉ាស៊ីនស្លត់ដ៏ធំជាងគេនៅលំដាប់ទី ២ នៅលើពិភពលោក ។ ទោះយ៉ាងណាគាត់ត្រូវបានបង្ខំឱ្យចាកចេញពីក្រុមហ៊ុននោះក្នុងឆ្នាំ ១៩៩៤ នៅពេលដែលគាត់បានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកមិនត្រឹមត្រូវប៉ុន្តែគាត់នៅតែកាន់កាប់ភាគហ៊ុនយ៉ាងច្រើន ។

មិនយូរប៉ុន្មានគាត់បានបង្កើតក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា Ainsworth Game Technology ជាកន្លែងដែលគាត់បម្រើការជាប្រធាន និងជានាយកប្រតិបត្តិ ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់កំពុងកើនឡើងឥតឈប់ឈររួមជាមួយការជំរុញភាគហ៊ុនរបស់ក្រុមហ៊ុន ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply