លោក Kjeld Kirk Kristiansen កើតនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤៧ គឺជាអតីតប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Lego Group ។ យោងតាមរយះទស្សនាវដ្តី Forbes បានអោយដឹងថាលោក Kjeld Kirk Kristiansen គឺជាអ្នកមានជាងគេបំផុតជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២១,២ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៧ ។
នៅឆ្នាំ ១៩៧៩ គាត់បានក្លាយជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lego Group ។ នៅឆ្នាំ ២០០៤ គាត់បានលាឈប់ពីតំណែងជាប្រធាននិងនាយកប្រតិបត្តិដើម្បីផ្តោតលើតួនាទីជាម្ចាស់ក្រុមហ៊ុន Lego Group និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖