លោកស្រី Yang Huiyan កើតនៅឆ្នាំ ១៩៨១ គឺជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Nation Holdings ។ លោកស្រីគឺជាមហាសេដ្ឋីស្ត្រីវ័យក្មេងជាងគេបំផុតដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ី ។ ទ្រព្យសម្បត្តិរបស់លោកស្រី Yang មានចំនួនប្រមាណ ១៦,២ ពាន់លានដុល្លារគិតត្រឹមខែ តុលា ឆ្នាំ ២០០៧ ។
លោកស្រីគឺជាអនុប្រធាននៃគណៈកម្មាធិអភិបាលកិច្ចរបស់ក្រុមប្រឹក្សាភិបាលក៏ដូចជាបានជួយបង្កើនភាគហ៊ុនសម្រាប់ទីផ្សារចំនួន ៤១០ លានដុល្លារក្នុងឆ្នាំ ២០១៤ ។ នេះយោងតាមសន្ទស្សន៍របស់ទស្សនាវដ្តី Bloomberg បានអោយដឹងថាលោកស្រី Yang គឺជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេរបស់ប្រទេសចិនដែលជាអ្នកអភិវឌ្ឍន៍អចលនៈទ្រព្យធំជាងគេបំផុតរបស់ប្រទេសចិន ។
លោកស្រី Yang មានវ័យ ៣៦ ឆ្នាំដែលជាស្ត្រីម្នាក់ដែលមានជាងគេបំផុតនៅប្រទេសចិន និងជាមហាសេដ្ឋីវ័យក្មេងបំផុតគេនៅលើពិភពលោក ។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២២,៣ ពាន់លានដុល្លារ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖