លោក Thomas Lau គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lifestyle International ដែលជាក្រុមហ៊ុនលក់ទំនិញ ។
គាត់គឺជាមនុស្សម្នាក់ដែលមានភាពលិចធ្លោនៅលើទីផ្សារជំនួញ និងជាអ្នកវិនិយោគអចលនៈទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងជាម្ចាស់ភាគហ៊ុនធំដែលមានភាគហ៊ុនចំនួន ៦១% នៅក្នុងក្រុមហ៊ុនអចលនទ្រព្យ Chinese Estates Holdings ។
គាត់កើតនៅទីក្រុងហុងកុងក្នុងឆ្នាំ ១៩៥១ ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Windsor និងបានបន្តការសិក្សានៅសាកលវិទ្យាល័យ Santa Clara មុនពេលឈានជើងដើរចូលក្នុងវិស័យអចលនទ្រព្យ ។
ទ្រព្យសម្បត្តិជាច្រើនរបស់គាត់ធ្វើឱ្យគាត់បានក្លាយជាអ្នកជាងគេបំផុតទីក្រុងនៅហុងកុង ។ គាត់ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានបំផុតនៅលំដាប់ទី ៥ នៅហុងកុង ។ គាត់ក៏អ្នកចូលចិត្តប្រមូលសិល្បៈប្លែកៗដែលរួមមានរូបគំនូរមួយចំនួន និងស្រាជាង ១០០០០ ដបនិងពេជ្រពណ៌ខៀវ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖