លោក Zan Shengda គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nantong Zongyi Financial Investment ។ គាត់គឺជាអ្នកជំនួញជនជាតិចិនដែលមានទ្រព្យសម្បត្តិសុទ្ធសរុបប្រមាណ ១,៦ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះបើយោងតាមរយះទស្សនាដ្តី Forbes ។
ដោយសារតែការលក់និងប្រាក់ចំណូលមិនល្អរបស់ Jiangsu Zongyi ដែលបច្ចុប្បន្នត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនសៀងហៃដែលបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Zan Shengda បានធ្លាក់ចុះក្នុងរយៈពេលមួយឆ្នាំកន្លងមក ។ នៅក្នុងត្រីមាសទី ១ ឆ្នាំនេះប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ៤១% ស្មើនឹង ៩២,៥ លានដុល្លារ ។
បញ្ហានេះបាននាំឱ្យមានការធ្លាក់ចុះនូវប្រាក់ចំណេញចំនួន ៦៤% ទៅ ១៨ លានដុល្លារ ។ នេះត្រូវបានបង្កឡើងជាចម្បងដោយតម្លៃធ្លាក់ចុះនៃផលិតផល photovoltaic របស់ក្រុមហ៊ុន ។ លោក Jiangsu Zongyi ត្រូវបានគេរាយការណ៍ថាទទួលបានភាគហ៊ុនតូចមួយនៅក្នុងក្រុមហ៊ុន International Futures ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតនៅប្រទេសចិន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖