លោក Sit Kwong Lam គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Brightoil Petroleum Holdings ដែលជាក្រុមហ៊ុនពាណិជ្ជកម្មដែលត្រូវបានចុះបញ្ជីនៅទីក្រុងហុងកុង ។ គាត់ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យណានជីង ។
ទ្រព្យសម្បត្តិ៖ Sit Kwong Lam
លោក Sit Kwong Lam គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Brightoil Petroleum Holdings Ltd ។ គាត់មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៣ ពាន់លានដុល្លារគិតត្រឹមខែ មេសា ឆ្នាំ ២០១៦ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាគាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ។ គាត់មានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មប្រេង ។ ហើយគាត់ក៏មានជំនាញនៅក្នុងវិស័យឧស្សាហកម្មផលិតថាមពលប្រេង និងការអភិវឌ្ឍអាជីវកម្មថាមពលរ៉ែផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖