Posted on Leave a comment

លោកមហាសេដ្ឋី Robin Li ជាស្ថាបនិករបស់ក្រុមហ៊ុនស្រាវជ្រាវ Baidu

លោក Robin Li កើតនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ១៩៦៨ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុនស្រាវជ្រាវ Baidu ។ គាត់គឺជាអ្នកមានជាងគេនៅចិនដីគោកជាមួយនឹងមានទ្រព្យសម្បត្តិសរុប ៩,៦ ពាន់លានដុល្លារគិតត្រឹមខែ កញ្ ញាឆ្នាំ ២០១៥ ។ គាត់ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកនេះបើយោងតាមរបាយការណ៍ Hurun Report Global ។

គាត់ក៏មានតួនាទីជាសមាជិកនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិនលើកទី ១២ ផងដែរ ។ គាត់បានសិក្សាផ្នែកគ្រប់គ្រងព័ត៌មាន និងវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យរដ្ឋញូវយ៉ក ។ នៅឆ្នាំ ២០០០ គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Baidu ជាមួយ Eric Xu ។ លោក Robin Li បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Baidu ចាប់តាំងពីខែ មករា ឆ្នាំ ២០០៤ ។ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅ NASDAQ នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០០៥ ។ គាត់ត្រូវបានគេស្គាល់ថាជាអ្នកវិទ្យាសាស្ត្រអាស៊ីម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រអាស៊ីចំនួន ១៥ នាក់ ។

នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ លោក Robin Li ត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិគឺលោក Ban Ki-Moon ដែលជាសហប្រធានក្រុមប្រឹក្សាជំនាញឯករាជ្យស្តីពីបដិវត្តទិន្នន័យដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។ 

ទ្រព្យស្បត្តិ៖ Robin Li

លោក Robin Li គឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនស្រាវជ្រាវ Baidu ដែលមានប្រជាប្រិយបំផុតរបស់ប្រទេសចិន ។ ក្រុមហ៊ុន Baidu ត្រូវគេបានរាយការណ៍ថារកប្រាក់ចំណូលបានចំនួន ១០,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply