លោក Melker Schörling កើតឆ្នាំ ១៩៤៧ គឺជាអ្នកជំនួញជនជាតិស៊ុយអែត ។ គាត់គឺជាប្រធានក្រុមហ៊ុនវិនិយោគ Melker Schörling AB (MSAB) ។ ក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការវិនិយោគជាមួយក្រុមហ៊ុន Securitas AB, Assa Abloy, Hexagon AB, Loomis និងមានក្រុមហ៊ុនជាច្រើនទៀត ។ លោក Schörling បានបង្កើតភាពជាដៃគូជាមួយមហាសេដ្ឋី Gustaf Douglas ដែលជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៅក្នុងក្រុមហ៊ុន Securitas និង Assa Abloy ។
ជីវិតដំបូង៖
លោក Melker Schörling បានបញ្ចប់ការសិក្សានៅសាលាធុរកិច្ចសេដ្ឋកិច្ច និងសាលាច្បាប់នៃទីក្រុង Gothenburg ។ គាត់បានបង្កើតកេរិ៍្តឈ្មោះរបស់គាត់ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុន Securitas ក្នុងឆ្នាំ ១៩៨៧ មុនពេលគាត់បន្តទៅ Skanska នៅពេលដែល Percy Barnevik ធ្វើជាប្រធាន ។ ក្រោយមកលោក Schörling បានចាកចេញពីអាជីពជានាយកប្រតិបត្តិរបស់គាត់ដើម្បីផ្តោតលើការវិនិយោគផ្ទាល់ខ្លួនរបស់គាត់ ។ នៅខែសីហាឆ្នាំ ២០០៦ លោក Schörling បានបង្ហាញថាគាត់នឹងយក MSAB បង្ហាញជាសាធារណៈដោយចុះបញ្ជីវានៅលើទីផ្សារហ៊ុនស្តុក ។ ហើយគាត់ក៏បានដាក់បង្ហាញក្រុមប្រឹក្សាភិបាលថ្មីផងដែរ។
ក្រុមប្រឹក្សាភិបាលថ្មីដែលជាសមាជិកម្នាក់ក្នុងចំណោមអ្នកមានមុខមាត់ខ្ពស់ជាងគេនៅក្នុងពិភពជំនួញរបស់ស៊ុយអែតរួមមានលោក Stefan Persson លោកស្រី Carl-Henric Svanberg និងកូនស្រីរបស់Schörling ។ នៅខែ មិថុនា ឆ្នាំ ២០១៥ លោក Schörling បានប្រកាសថាកូនប្រុសរបស់គាត់នឹងចូលរួមជាមួយក្រុមហ៊ុន Hexagon AB ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាគិតត្រឹមខែ មករា ឆ្នាំ ២០១៥ លោក Schörling មានទ្រព្យ ៦.៥ ពាន់លានដុល្លារ ។
ទ្រព្យសម្បត្តិសុទ្ធ Melker Schorling៖
លោក Melker Schorling គឺជាអ្នកជំនួញជនជាតិស៊ុយអែតដែលមានទ្រព្យសម្បត្តិសុទ្ធ ៥.៥ ពាន់លានដុល្លារ ។ គាត់គឺជាអ្នកជំនួញម្នាក់ដែលលេចធ្លោជាងគេមួយនៅក្នុងប្រទេសស៊ុយអែត ។ លោក Melker Schorling គឺជាម្ចាស់ និងជាប្រធានក្រុមហ៊ុនវិនិយោគ Melker Schorling AB ។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពីសាលាសេដ្ឋកិច្ច Gothenburg ។ ដំបូងគាត់បង្កើតកេរិ៍្តឈ្មោះរបស់គាត់ជានាយកប្រតិបត្តិនៃសេវាកម្មសន្តិសុខស៊ុយអ៊ែតមុនពេលបន្តដំណើរទៅ Skanska ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ និងសាងសង់គំរោងពហុជាតិសាសន៍ស៊ុយអែត ។ ទោះជាយ៉ាងណាក៏ដោយគាត់បានសំរេចចិត្តបោះបង់ចោលអាជីពប្រតិបត្តិរបស់គាត់ហើយបានផ្តោតលើការវិនិយោគផ្ទាល់ខ្លួនជំនួសវិញ ។
នៅឆ្នាំ ១៩៩៩ គាត់បានបង្កើតក្រុមហ៊ុន Melker Schorling AB (MSAB) ដែលកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Securitas AB, Assa Abloy, Hexagon AB, Loomis និងក្នុងចំណោមក្រុមហ៊ុនដទៃទៀតផងដែរ ។ ក្នុងឆ្នាំ ២០០៦ គាត់បានយកក្រុមហ៊ុននេះដាក់បង្ហាញជាសាធារណៈហើយបានចាប់ផ្តើមទាក់ទាញវិនិយោគិនដែលត្រូវបានគេស្គាល់ដូចជាមហាសេដ្ឋី Stefan Persson មកពីក្រុមហ៊ុន H&M ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ MSAB ក៏ដូចជាមហាសេដ្ឋីស៊ុយអែតឈ្មោះ Gustav Douglas និង Carl-Henric Svanberg ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)