Posted on Leave a comment

លោកមហាសេដ្ឋី Murat Vargi ជាស្ថាបនិករបស់ក្រុមហ៊ុន Turkcell ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តដ៏ធំជាងគេរបស់ប្រទេសទួរគី

លោក Murat Vargi គឺជាស្ថាបនិករបស់ក្រុមហ៊ុន Turkcell ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តដ៏ធំជាងគេរបស់ប្រទេសទួរគី ។ គាត់បានបោះទុនរបស់គាត់យ៉ាងច្រើនដោយប្រើប្រាក់ចំណេញពីការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Turkcell ដើម្បីវិនិយោគលើវិស័យជាច្រើនចាប់ពីអចលនទ្រព្យ និងសណ្ឋាគាររហូតដល់ការចាប់ផ្តើមអាជីវកម្ម និងថាមពលកកើតឡើងវិញ ។ ក្រុមហ៊ុន Dost Energy ដែលមានលោក Vargi កាន់កាប់ ៥១ ភាគរយបានរកឃើញពីភាពជោគជ័យដោយផ្តោតតែទៅលើការផលិតថាមពលពីខ្យល់ ។ គាត់ក៏ជាម្ចាស់ក្រុមហ៊ុន KVK ៩០% និងជាអ្នកចែកចាយទូរស័ព្ទចល័ត និងការផ្គត់ផ្គង់បណ្តាញលក់រាយដែលមានហាងលក់លើសពី ១០០០ កន្លែង ។ លើសពីនេះទៅទៀតគាត់ក៏ជាអ្នកវិនិយោគបណ្តាក់ទុនយ៉ាងសកម្មហើយបានបើកមជ្ឈមណ្ឌលមួយនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលផងដែរ

ទ្រព្យសម្បត្តិ៖ Murat Vargi 

លោក Murat Vargi គឺជាពាណិជ្ជករជនជាតិទួរគីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិករបស់ក្រុមហ៊ុន Turkcell ដែលជាប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំជាងគេរបស់ប្រទេសទួរគី ។ នេះបើយោងតាមសេចក្តីរាយការណ៍ថាគាត់មានផែនការលក់ភាគហ៊ុនរបស់គាត់ចំនួន ១,១% នៅក្នុងក្រុមហ៊ុន ។ ក្រៅពីក្រុមហ៊ុន Turkcel គាត់ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន KVK ដែលជាបណ្តាញលក់រាយទូរស័ព្ទចល័តដ៏ធំបំផុតរបស់ប្រទេសតួកគីផងដែរ ។ ចំណែកឯការវិនិយោគផ្សេងទៀតរបស់គាត់រួមមានផលប្រយោជន៍នៅក្នុងវិស័យថាមពល  ទេសចរណ៍ និងបច្ចេកវិទ្យាផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply